Sunday, March 9, 2025

ចាំទុក

By Tararith


សន្ធិសញ្ញាសន្ដិភាព                     ច្បាប់នេះបើប្រៀបឧត្តមខ្ពស់
អនុញ្ញាតឲ្យខ្មែរបានរួចរស់             បញ្ចប់ជំលោះខ្មែរនឹងខ្មែរ។
ទទួលស្គាល់ដោយអន្ដរជាតិ           ពង្រឹងថែមទៀតឥតកែប្រែ
ប្រជាធិបតេយ្យយើងត្រូវថែ           ឲ្យមាំពូកែខ្មែរផុតទុក្ខ។
ឥឡូវដប់ប្រាំបួនឆ្នាំប្លាយ                ខ្មែរជួបសប្បាយ ជួបស្រណុក
ឬជួបតែនឹងគេអុកឡុក                  ចាំទុកជាតិខ្មែរគេរុកគួន។
សន្ដិសញ្ញាក្រុងប៉ារីស                   សៀមយួនជាន់ជិះច្បាប់នេះផ្ទួន
រដ្ឋក៏រិតបណ្ដោយខ្លួន                   ឲ្យលង់ក្នុងសួនពុករលួយ

No comments:

Post a Comment