Thursday, March 13, 2025

ភ្លើងស្តុប

By Tararith



ភ្លើងសញ្ញាខៀវក្រហមលឿង                   ភ្លឺផ្លេកព្រឿងៗនៅកែងផ្លូវ
ផ្ដល់ជាគតិគ្រប់រដូវ                                    អ្នកដំណើរទៅមកគោរព។
អាណិតដល់ជនឥតសណ្តាន                     យល់គ្នាពុំបានទាំងថ្ងៃយប់
បើកបរជិះជែងឃើញសព្វគ្រប់                 ជីវិតងល់ងប់ជួបគ្រោះថ្នាក់។
ជនខ្លះស្រវឹងបើកដូចហោះ                        បំបុកស្រស់ៗឃើញប្រត្យក្ស
ស្លាប់អ្នកស្លូតត្រង់គ្មានពួកបក្ស                 លោះលាងដោយប្រាក់ទិញជីវិត។
អ្នកមានយសខ្លះមិនគោរព                        ដល់ស្តុបមិនឈប់មិនដែលគិត
ភ្លើងភ្លឺអំណាចបែរងងឹត                             ផ្ដន្ទារួតរឹតបុកប្រល័យ។
យានយន្តទំនើបទើបនឹងចេញ                    បើកលឿនប្រដេញរាល់ៗថ្ងៃ
គ្រោះចរាចរណ៍ដ៏ប្រល័យ                          ចង្រៃអីស្លាប់តែអ្នកក្រ៕

No comments:

Post a Comment