Saturday, December 13, 2025

អស់ដី

By Tararith


ប្រទេសកម្ពុជានៃខ្ញុំ                           ធ្លាប់រស់ជួបជុំសណ្ដានញាតិ
ដីតូចផ្ទះតូចសែនចង្អៀត                 ចិត្តមិនចង់ឃ្លាតម្ដងណាសោះ។
ផ្ទះតូចនៅក្នុងទីបឹងកក់                     ទោះបីទឹកល្អក់ស្រឡាញ់ស្មោះ
ឥឡូវគេដេញឲ្យអាឡោះ                   អាល័យដីនោះពេកកន្លង។
បឹងកក់បឹងគុម្ពដោយចេតនា            ចិត្តស្មោះជ្រះថ្លាអស់អ្នកផង
ពេលនេះថៅកែព័ទ្ធរបង                   ប៉ូលីសចាប់ចងពួកម្ចាស់ដី។
យើងខ្មែរចង់រស់លើខ្មែរ                   រដ្ឋ និងថៅកែគ្មានប្រណី
គេបំបិទសិទ្ធិ និងសេរី                        ឲ្យខ្មែរប្រុសស្រីអស់ដីជ្រក

No comments:

Post a Comment