by Tararith
ខ្មែរសាសន៍តែមួយ ធ្លាប់ចេះជ្រោមជួយ សង្រ្គោះគ្នាណាស់
តែសព្វថ្ងៃនេះ មានក្រុមខ្មែរខ្លះ ប្រែគិតផ្ដេសផ្ដាស
ក្នុងផ្លូវមិនល្អ។
ជាតិខ្មែរដូចគ្នា គេតាមផ្ដន្ទា បែងចែកមានក្រ
ឃើញតែអ្នកអត់ បាតុកម្មឈូឆ ស្រែកសុំអង្វរ
សុំក្តីមេត្តា។
ជាតិខ្មែរឈាមខ្មែរ មានសាវតាដែរ មរតកដូនតា
ចេះជួយរំលែក ទុក្ខភ័យផងណា ពេលនេះប្រែជា
បែងចែកខ្មៅស។
ឬមិនមែនខ្មែរ ឬក៏ជាឆ្កែ ជនពនេចរ
ទើបមានគំនិត បង្កើតកបង្ករ ដេញខ្មែរកុះករ
ចេញពីលំនៅ។
ចំពោះជាតិយួន ចូលដីខ្មែរផ្ទួន ដើរពាសតែផ្លូវ
នៅទន្លេសាប ម្ដេចមិនដេញទៅ ម្ដេចឲ្យវានៅ
សម្ងំដូច្នេះ។
No comments:
Post a Comment