មធុរសជាតិ
by Tararith
អ្នកទៅស្តាប់ភ្លេង ឬស្តាប់ចំរៀងនៅទីណាមួយ។ បើចំរៀងនោះ ឬភ្លេងនោះ មាន ប្រកបដោយសំឡេងក្រអៅ ធ្វើឲ្យអ្នកព្រឺព្រួច សប្បាយចិត្ត ហើយនឹងចាត់ដូរ្យដន្រ្តី នោះ ឬទំនុកនោះថា ជាពិរោះពិតមែន។ អ្នកអញ្ជើញទៅស្តាប់ធម្មទេសនា ឬបាឋកថាណាមួយ បើប្រសិនជាមាន សេចក្តីគាប់ចិត្ត អាចធ្វើឲ្យអ្នក ជ្រះថ្លាបាន ហើយថ្វីបើសំឡេងអ្នកសំដែងនោះស្អកគ្រាវយ៉ាងណា អ្នកក៏គង់ថាធម្មទេសនានោះ ឬបឋកថានោះពីរោះពុំខានដែរ។
by Tararith
អ្នកទៅស្តាប់ភ្លេង ឬស្តាប់ចំរៀងនៅទីណាមួយ។ បើចំរៀងនោះ ឬភ្លេងនោះ មាន ប្រកបដោយសំឡេងក្រអៅ ធ្វើឲ្យអ្នកព្រឺព្រួច សប្បាយចិត្ត ហើយនឹងចាត់ដូរ្យដន្រ្តី នោះ ឬទំនុកនោះថា ជាពិរោះពិតមែន។ អ្នកអញ្ជើញទៅស្តាប់ធម្មទេសនា ឬបាឋកថាណាមួយ បើប្រសិនជាមាន សេចក្តីគាប់ចិត្ត អាចធ្វើឲ្យអ្នក ជ្រះថ្លាបាន ហើយថ្វីបើសំឡេងអ្នកសំដែងនោះស្អកគ្រាវយ៉ាងណា អ្នកក៏គង់ថាធម្មទេសនានោះ ឬបឋកថានោះពីរោះពុំខានដែរ។
សារុបហេតុទាំងពីរនេះទៅបានសេចក្តីថា អ្វីដែលគេនឹងចាត់ថា ពីរោះបាននោះ មិន ចាំបាច់តែមានសម្លេង ឬសូរថ្លាដូចចរណៃទេ គ្រាន់តែឲ្យសោតវិញ្ញាណយើង ពាំសូរសំឡេងនោះ ចូលទៅដល់ ព្រលឹងយើង ហើយធ្វើឲ្យយើងពេញចិត្តប៉ុណ្ណោះ ក៏នឹងហៅថា ពីរោះបានបរិបូណ៌ទៅហើយ។
សោតវិញ្ញាណ តែងមានការប្រស្រ័យយ៉ាងជិតស្និទ្ធនឹងចក្ខុវិញ្ញាណ។ ដូច្នេះហើយបាន ជា នៅពេលដែលត្រចៀកអ្នក កំពុងស្រយុត ស្រយង់ ភាំងទៅដោយឮសូរភ្លេងប្រគំរងំ ជើយៗ ហើយបើប្រសិនជា នៅចំពោះ ភ្នែកអ្នកមានភាពធម្មជាតិ អ្វីមួយជាធម្មតា ដូចជាចុងមែក ឈើ ដែលកំរើកទៅដោយវាយោ, ដូចជានារីមួយដែលដើរកែក្រាយ ញ៉ែងញ៉ងជាដើម ខ្ញុំហ៊ានប្រាកដថា អ្នកមិនឃើញវត្ថុទាំងនោះ ដូចប្រក្រតីទេ។ កម្លាំងនៃមធុរសជាតិ នៃដូរ្យតន្រ្តីអាចបង្កើតជា កែវត្រីកោណគ្មានរូបមួយ ដែលធ្វើឲ្យចក្ខុ វិញ្ញាណយើងមើលទៅ ឃើញប្លែកពីសព្វមួយដង។ មែកឈើដែលយោលរេរា និងកញ្ញា ដែលគោច ហាក់ដូចជាមានកិរិយាទន់ភ្លន់ ល្វន់ល្វៃសមជាទី ពិសម័យពន់ពេក។
មិនតែប៉ុណ្ណោះសោត កម្លាំងនៃជាតិពិរោះ តែងធ្វើឲ្យឌួងវិញ្ញាណ ប្រតស្ឋឃើញហេតុភេទផ្សេងៗ ដែលជាបន្ទុកនៃមនុស្សជាតិ។ ហេតុយ៉ាងនេះហើយបានជាភ្លេង ដែលនៅប្រទេសយើង គ្រាន់តែជាទីត្រេកត្រអាលមួយមុខប៉ុណ្ណោះក៏ប្រែទៅជាមធ្យោបាយមួយដែលអាចជាតំណាង សំដីភាសា បាននៅទ្វីបអឺរ៉ុប និងអាមេរិក។ មហោ ស្រប ហាក់ដូចជាចេះចរចារមកកាន់អ្នកស្តាប់ ធ្វើឲ្យអ្នកផងយល់ឃើញនូវសេចក្តី បារម្ភ, សេចក្តីរីករាយ, សេចក្តីភ័យ, សេចក្តីស្ងើចស្ញប់ស្ញែង, ការអន្តរាយបានដោយថ្វី ដៃនៃសូរសព្ទ័ប្រគំ។
ព្រោះតែមកពីហេតុយ៉ាងនេះហើយ កាព្យនៃអក្សរសាស្រ្ត នៅ ប្រទេសទាំងនោះ ដើម្បី ឲ្យគេចាត់ថាជាពិរោះបាន ត្រូវតែសាច់ ពាក្យឃ្លោង មានការសមប្រកបតាម អត្ថបទ ដែលចិត្តកវីចង់ អធិប្បាយផង។ ដូច្នេះអ្នកនិពន្ធទាំងនោះគេនិយមថា ការ រិះរកចុងចួនជាការបន្ទាប់បន្សំ ហើយគេសង្វាត សម្រាំងរកសព្ទ័ វចនៈណា ដែលមានសំឡេងរណ្តំរងំត្រូវចង្វាក់។
ដូច្នេះពាក្យដែលខ្ញុំស្រង់ពីរឿងសុភសិទ្ធិ ជាឩទាហរណ៍ ខាងក្រោម នេះបើតាម ចំណូលខ្មែរ យើងមានចួនរណ្តំចំពីរោះមែន។
អូនអើយ អូនសមឈ្មោះកេសរ សាច់ល្អិតជិតល្អ ដូចល្អងផ្កា មើលល្អះមិន ល្អក់ តក់ត្រង់ណា មើលល្អិលស្រិលថ្លា ដូចល្អងចន្ទន៍។
ក្នុងវគ្គនៃកាព្យនេះ គេឃើញមានតួ ល្អ ផ្ទួនគ្នាដល់ទៅ៧ដង តែតួរអក្សរ ល្អ នេះថ្វីបើ តែប្រើ ត្រួតច្រើនជាន់ដូច្នេះ នៅតែមិន អាចធ្វើឲ្យកាព្យនេះ គូរ រូបមាណវី ឲ្យអ្នកអាន បានយល់ថា ប្រសើរជាមួយដងសោះ ព្រោះដួងវិញ្ញាណយើងនឹងថត រូបសំគាល់ទុក មិនបាន ដោយតួរ ល្អ ដែលបញ្ចេញសំឡេង ឲ្យឃើញថា រលីងរលំល្អិលដូចថ្មកែវនោះ ហាក់ដូចជាពាក្យរឹងពេក មិនសមនឹងគុណ សម្បត្តិនៃមំសំរបស់យុវនារី ដែលជាវត្ថុ ទន់ភ្លន់មដ្ឋហ្មងដូចកម្ញីនោះទេ។
បើយ៉ាងនេះទៅ តើដូចម្តេចដែលគេហៅថាពីរោះមែន។ ដើម្បីឲ្យងាយយល់ពីរឿងនេះ ខ្ញុំសូមលើកឩទាហរណ៍ ខាងក្រោមនេះមកថ្លាថ្លែង៖
រាត្រីស្ងាត់ សត្វវាយំ រងំឆ្លើយ ឪទ្រូងអើយ សែនលំបាក យ៉ាកចិន្តា។
អ្នកតែងកាព្យខាងលើនេះ ចង់សំដែងអំពីការមានកង្វល់ក្នុងចិត្ត។ យើងគ្រាន់តែមើល ពាក្យនេះឡើង ក៏ហាក់ដូចជាមានវត្ថុអ្វីជាទម្ងន់ មកសង្កត់ឲ្យទ្រូងយើងចុកណែន មែន។ ចិន្តកវី ដែលធ្វើឡើង បានផលយ៉ាងនេះ ក៏ដោយមកពីចេះរើសសព្ទ័ ដែលមាន សំឡេង ធ្ងន់ៗ វែងៗ ដែលជាគូនឹងសេចក្តីទុក្ខ។ ដូច្នេះហើយជាតិពិរោះ ក៏មានឡើងនៅ ក្នុងសោតវិញ្ញាណនឹងនៅក្នុងព្រលឹង នៃអ្នកអាន ព្រមគ្នា។
មានជាតិពិរោះមួយយ៉ាងទៀត ដែលឧប្បត្តិកើតឡើង ដោយចេះធ្វើ ឲ្យផ្ទៃរឿងមាន ជីវិតរស់រវើក ដែលជាការអាចធ្វើឲ្យអ្នកអានឈ្វេង ទស្សនិយវត្ថុ ដែលអ្នកនិពន្ធគូរ នោះ ឃើញបានដោយងាយបំផុត៖
ហ្លួងកំម្ពោធលោតឡើងសេះ ផែលភ្លែតរបេះធ្លាក់ទៅម្ខាង។
កាព្យនេះជាពាក្យស្រង់មកពីរឿងតាកែ ដែលជាស្នាដៃរបស់លោក សុតន្តប្រីជាឥន្ទ។ ហ្លួងកម្ពោធបានទទួលបង្គាប់ពីពញាកទាធរ ចៅហ្វាយខេត្តបាត់ដំបង ឲ្យទៅបង្រ្កាបពួកបះបោរ ដែលមាន នាយ កែជាប្រមុខ។ ពេលនោះទព័ហ្លួងកម្ពោធត្រូវទព័ ខ្មាំងវាយបាក់បែក។ ហ្លួងកម្ពោធភ័យណាស់ ក៏ស្ទុះលោតឡើងសេះប្រុងនឹងរត់។
បានជាគេចាត់ថាកាព្យខាងលើនេះពិរោះនោះ ព្រោះកាព្យដែលប្រើ ទាំងប៉ុន្មានសឹងតែមានប្រយោជន៍ ហើយថែមទាំងចេះគូរឥរិយាបទ នៃហ្លួងកម្ពោធដោយច្បាស់លាស់ ល្មមសមនឹងសេចក្តីពិតផង។
ក្នុងសេចក្តីដែលមានខាងលើទាំងប៉ុន្មាននេះ យើងបានពិនិត្យការ ទាក់ទងជាតិពិរោះ នឹងចក្ខុវិញ្ញាណ។ លំដាប់ទៅខាងក្រោមនេះ យើងនឹងអធិប្បាយអំពីការអន្ទោល នៃទស្សនិយវត្ថុ ដែលមាន ភាពសមសួន គួរឲ្យរីករាយនោះទៅលើចក្ខុវិញ្ញាណវិញ។
បើប្រសិនជាអ្នកទៅប្រទះឃើញទស្សនិយវត្ថុណាមួយ ដែលអាចធ្វើ ឲ្យត្រេកត្រអាលក្នុងចិត្តបាន ដូចជាបព្វតាដែលមានរាងក្បំ ព្រមទាំង ប្រកបដោយរុក្ខជាតិ ដែលមានផ្លែផ្កាយោនយាន ឬដូចជានៅមាត់ បារាយណ៍ឯណាមួយ ដែលមានទឹកមានពណ៌ខៀវលន្លាំ, ដែលមាន ក្តោងលង់បុតសៗ លាតសន្ធឹងរេរាក្នុងពពួករំពេ ដែលហើរប្រទាក់ នោះក៏ហាក់ដូចជាមានដូរ្យដន្រ្តីមួយចំឡែក ពុះពារឡើងពីក្នុងទ្រូង អ្នក។
ដំណើរយ៉ាងនេះហើយ បានជាអ្នកគង្វាលគោ ដែលមិនបានជានឹក នឹងសង្កត់ទប់ ដូរ្យដន្រ្តីនោះកុំឲ្យផ្ទុះចេញបាន។ ក៏បែរទៅស្រែក ច្រៀងល្វើយៗ ក្នុងផ្ទៃវាលស្រែ ដែលមានពណ៌ដូចមរកត ឬបាន ជាអ្នកដំណើរព្រៃតែងរាយទំនុក ឮពីរោះគ្រលួចក្នុង ស្រងាត់។
មកពីហេតុយ៉ាងនេះហើយ បានជាអ្នកតែងបទភ្លេងនៅទ្វីបអឺរ៉ុប បើប្រសិនណាជា មានជំពាក់ទាល់ នឹងតែងបទភ្លងថ្មីមិនរួចនោះ ក៏ច្រើននិយមទៅឈប់កំសាន្តក្នុង សិលម័យ ឬតាមឆ្នេរសមុទ្រ, ឆ្នេរបារាយណ៍ណាមួយ ដែលមានភិនភាព ជាទី មនោរម្យ ដើម្បីនឹងក្រងបទភ្លេងឲ្យបានពិរោះត្រកាលឡើង។
ដោយហេតុយ៉ាងនេះហើយដែរ បានជាកាព្យ ដែលអ្នកផងចាត់ ថាពិរោះជាងគេក្នុង អក្សរសាស្រ្តបារាំងនោះ ច្រើនតែកើតឡើង ដោយកំសួលនៃទស្សនិយវត្ថុ។
អក្សរសាស្រ្តខ្មែរយើង បានជាមិនមានលូតលាស់ ដូចនៅប្រទេស នានា ព្រោះមកតែពី យើងមិនអើពើនឹងមធុរសជាតិ ដែលជាកម្មរន្ទះ សាយចេញពីធម្មជាតិ ហើយដែល ជ្រួតជ្រាបទៅក្នុងព្រលឹង ឬបេះដូង៕
No comments:
Post a Comment