by Tararith
ពលរដ្ឋប៉ាក់ណាមដាមទឹកភ្នែក ឮសម្លេងស្រែកឈឺពេកណាស់
ខ្ញុំអ្នកប៉ាក់ណាមបានដឹងច្បាស់ ខំប្រឹងបម្រះគេឈ្លានពាន។
ជាតិដទៃបំភ័យជាតិខ្មែរ ឲ្យយើងរងទុក្ខរកល្ហែគ្មាន
ពេលខ្លះខ្ញុំរត់ចោលភូមិដ្ឋាន រកសុខពុំបានគេគំរាម។
អំពើនេះកើតមកពីណា ជាអ្នកបង្កវាសនាឈាម
ឲ្យខ្មែរប៉ាក់ណាមនៅក្រំក្រៀម ជាតិជិតខាងត្រៀមអង្គៀមយក៕
No comments:
Post a Comment