Sunday, January 23, 2011

គថ្លង់

by Noreyutt

ស្រែកដាក់មេក្រូ      សុំក្តីអាសូរ            អាណិតសង្រ្គោះ
ប្រជាជនខ្មែរ            យើងត្រូវការរស់    មិនត្រូវសាបព្រោះ
អំពើឃោរឃៅ។
ត្រូវការជម្រក         កុំដណ្ដើមយក        ឲ្យខ្មែរអស់ផ្លូវ
ជួយផងជួយផង       ម្ដេចរើលំនៅ         ដោះស្រាយភ្លាមទៅ
អ្នកមានអំណាច។
រាស្រ្តយំឥតល្ហែ       ស្រែកក្ដែងៗដែរ     ទៅរដ្ឋអំណាច
ឲ្យជួយគិតគូរ          បែរជាបាចសាច     ព្រួសពិសកំណាច
ដាក់ខ្មែរដូចគ្នា។
មិនឃើញមិនឮ        មិនដឹងថាឈឺ         មិនឃើញវេទនា
ឬមួយធ្វើពើ            ទុកឲ្យគ្រាំគ្រា         ឬក៏នេះជា
លទ្ធិផ្ដាច់ការ?

No comments:

Post a Comment