by Tararith
លោកអើយរូបខ្ញុំ ស្គាល់រសជាតិធំ មន្ដ្រីឧកញ៉ា
ស្គាល់ពុករលួយ ស្គាល់ហើយសាវតា សូមលោកមេត្តា
ឲ្យលាតំណែង។
ខ្ញុំឆ្អែតឆ្អន់ហើយ មិនចង់សួរឆ្លើយ ដូចតួសម្ដែង
បុណ្យអំណាចខ្ញុំ បានដោយសារឯង ឲ្យខ្ញុំវង្វេង
សុំប្រគល់វិញ។
បុណ្យស័ក្កតាមលង កិត្តិយសប្រហោង មិនបានបំពេញ
ការងារដល់ជាតិ មានតែទោរម្នេញ ដោះស័ក្កយសចេញ
មានសេរីជាង។
បុណ្យផ្កាយលើស្មា ជាប់បណ្ដាសារ ព្រោះតែលំអៀង
បក្សពួកនិយម រាស្រ្តយំយើងច្រៀង បង្កើតព្យុះភ្លៀង
ប្លន់សម្បត្តិជាតិ។
ប្រាក់ខែបន្ដិច នាំគ្នាលួចប៊ិច លៃលក់ព្រោងព្រាត
ពុករលួយជន់ ហើយនៅតែឆ្លៀតា ដឹកនាំខ្មែរទៀត
ឲ្យជាតិសាបសូន្យ៕
No comments:
Post a Comment