by C write
១.ប្រទេសខ្មែរយើងនេះសព្វថ្ងៃ មានជនចង្រៃតាមផ្ដន្ទា
ដឹកនាំប្រជាឲ្យវេទនា បំណងពួកវាបានសម្រេច។
២.មានកិច្ចព្រមព្រៀងក្រុងប៉ារីស ក៏គេនៅជិះជាន់ពន្លិច
សន្តិភាពខ្មែរមានយ៉ាងម៉េច បើគេកម្រេចដល់ឫលគល់។
៣.ច្បាប់ដែលកើតដោយគំនិតយួន អនុម័តផ្ទួនឥតបើខ្វល់
ដល់កិច្ចព្រមព្រៀងច្បាប់សាកល រឿងនេះដែលផ្ដល់ឲ្យខ្មែរគ្រោះ។
៤.សង្គមផ្ដាច់ការនៅបន្ដ លំអរដោយពួកទុរយ៌ស
ជាតិខ្មែរធ្លាប់តែល្បីសាយសុះ នឹងបាត់បង់ឈ្មោះពីលោកា។
៥.កិច្ចព្រមព្រៀងឆ្នាំកៅសិបមួយ លើកស្ទួយប្រជាជាតិខេមរា
ឲ្យស្គាល់សន្ដិភាពគ្រប់អាត្មា សម្រេចប្រាថ្នាតាមបំណង។
២៥.តែអកុសលដល់ជាតិខ្មែរ ច្បាប់មាននៅតែជាប់ចំណង
មានកុំម្មុយនីស្តពីក្រោយខ្នង ចាំតែចាប់ចងខ្មែរគ្នាឯង។
៦.គេធ្វើស្រឡាញ់ជាតិពេកណាស់ ការពិតផ្ដេសផ្ដាលឥតរអែង
ច្បាប់មានមិនធ្វើដើរសំញ៉ែង មានតែខ្លួនឯងដែលអស្ចារ្យ។
៧.កាន់អំណាចបានយូរជាងគេ សង្គមទទេគ្មានបានការ
ឃើញតែលក់សម្បត្តិដូនតា កសាងអាណាចក្រយួនថ្មី៕
No comments:
Post a Comment