Thursday, November 25, 2010

ទើសភ្នែក


by Tararith

១.ខំស្រែកឲ្យឮខ្លាំងក្ដែងៗ                    ប្រឹងស្រែកសំដែងឫទ្ធិចេស្ដា

មេក្រូជុំជិតរិតអាត្មា                              បើមិនជេរថា វាមិនធ្វើ។

២.នែ៎ពួកអាដែងកុំកាប់ឆ្កា                    ដីព្រៃដូនតាសំបូរឈើ

ឲ្យយល់សេចក្តីរៀនធ្វើពើ                   មានឈើមិនកាប់ទុកធ្វើអី។

៣.រាល់ឆ្នាំជំនួយបានច្រើនណាស់        ឡានផ្ទះល្មមផ្លាស់ដូរយកថ្មី

ធ្វើឫកឲ្យសមនឹងងារថី                        សមជាមន្រ្ដីមានឋានៈ។

៤.អញឲ្យឯងធ្វើឯកឧត្តម                     យូរហើយល្មមផ្សំធនមាសប្រាក់

ដឹងគុណអញផងប្រយ័ត្នធ្លាក់               អស់បុណ្យដូចយក្សទសកណ្ឌ។

៥.នរណាថាអីក៏ថាទៅ                          អញអ្នកបើកផ្លូវទៅខេត្តខ័ណ្ឌ

ត្រូវខំរកស៊ីចេះសូកប៉ាន់                       យល់ការណ៍សំខាន់គង់តំណែង៕

No comments:

Post a Comment