Saturday, November 27, 2010

ដីស

by Tararith


១.ដីខ្មែរដែនខ្មែរខ្មែរជាម្ចាស់                           ដីខ្លះប្រែផ្លាស់គ្មានម្ចាស់វិញ

ទឹកដីជាយដែនសែនទោរម្នេញ                       សាស្រ្តគេនៅពេញយកទទេ។

២.បានឃើញទល់ដែនសែនសង្វេគ                ជាតិផ្សេងជ្រៀតជ្រែកខាំកកេរ

ដីកោះខ្លះក្លាយរបស់គេ                                  ដីខ្លះក៏ប្រែទៅជាស។

៣.តាំងពីដូនតាប្រវត្តិខ្មែរ                                មិនដែលឮទេព្រំដែនស

ពេលនេះប្រទេសជាតិយើងក្រ                       សាស្រ្តគេបន្តបំភ្លៃយក

No comments:

Post a Comment