Sunday, November 28, 2010

ខ្យល់

by Tararith


១.ខ្យល់អើយខ្យល់បក់លើវេហា              អ្នកមានវាសនាបក់រាល់ថ្ងៃ


បោកបក់មិនដឹងចង់បានអ្វី                       នៅលើផែនដីបក់ពេញពាស។


២.ខ្យល់បក់បំណងសង្រ្គោះឬ?                ឲ្យសត្វលោកឈឺព្រាត់និរាស


ពេលដែលបក់ចំដំបូលរាស្រ្ត                  មានអ្វីនឹងចៀសរលំបាន។


៣.ខ្យល់ព្យុះរលុះរល៉ើងប៉ើង                   ឆេះជាភ្លើងឡើងក្នុងភូមិដ្ឋាន


សេចក្តីសុខសានទាំងប៉ុន្មាន                    បែរជារំខានឥតស្រានឡើយ។


៤.ខ្យល់បក់បង្កជារលក                           ជំនន់ទាញយកជម្រកហើយ


បំផ្លាញជីវិតឥតមានស្បើយ                    ខ្យល់អើយថ្ងៃណាយល់សណ្តោស។


៥.ប្រជាជនខ្មែរធ្លាប់រំពឹង                         ថ្ងៃនេះគេដឹងអ្នកធ្វើខុស


រុះរើផ្ទះគេដេញគេចុះ                                អ្នកមានកំហុសធ្ងន់ពេកក្រៃ៕


No comments:

Post a Comment