Monday, November 29, 2010

ស្ពានផ្ដាច់ព្រលឹង

by C write

ឪស្ពានកោះពេជ          ចេញចូលកុំភ្លេច          មើលទិសសញ្ញា
មនុស្សឆ្លងចុះឡើង       ស្ពានផ្ដាច់សង្ខា           ឥតមានមេត្តា
ដល់នរណាឡើយ។
ស្ពានពេជឆ្លងមក         វិលទៅជម្រក             មិនបានដល់ត្រើយ
ស្ពានឈរស្ងៀមនឹង      មិនស្ដីឆ្លងឆ្លើយ          សណ្ដូកព្រងើយ
ស្រូបយកជីពជន។
ខ្មែរទាំងរយនាក់          ស្ពានពេជត្របាក់        ឲ្យរងទារុណ
ស្លាប់អស់ទាំងហ្វូង       ព្រាត់កូនប្រពន្ធ           អាណោចពេកពន់
សែនធ្ងន់អ្នកក្រ។
ស្ពានផ្ដាច់ព្រលឹង          អ្នកយាមនៅធ្មឹង         រឹងដូចនឹងថ្ម
មិនហាមមិនទប់          មនុស្សចេញចូលស្រ    ស្លាប់ជាបន្ដ
លម្អរកោះពេជ។
ទុក្ខសោកប្រជា           មហាវេទនា                ចង់ចាំមិនភ្លេច
ទៅមកឆ្លងកាត់           ទឹកភ្នែកពព្រិច            រឿងនេះគិតម្ដេច
ម្ចាស់វាសនាខ្មែរ។
ខ្មែរស្លាប់រាប់រយ         ឬលោកបណ្ដោយ        ឲ្យរួចទទេ
ឬដាក់ទោសទណ្ឌ        មន្រ្ដីទំនេរ                  សមឋានៈគេ
ធ្វើការខ្ជះខ្ជាយ៕


No comments:

Post a Comment