Saturday, January 8, 2011

បាត់ដំបង

by Tararith



បាត់ដំបងគួរឲ្យរីករាយក្រៃ ទោះស្រមៃក៏ទៅមិនដល់ដែរ នេះហើយស្រុក


ខ្មែរ ស្រុកស្រែដ៏សម្បូរណ៍វប្បធម៌ និងបញ្ញាវន្ដ។ បាត់ដំបងជាទីក្រុងមួយ 


ដែលបរិយាយមិនអស់ សូម្បីបទចម្រៀងក៏ពិរោះ ទេសភាពក៏ស្រស់ល្អ 


ត្រកាល។ សៀវភៅបាត់ដំបងសម័យ លោកម្ចាស់ បើបានអានហើយនឹង


បានដឹងពុំខាន ពីទុក្ខវេទនា ពីសាវតា ពីវីរភាពខ្មែរជំនាន់នោះ ដែលព្យា 


យាមរាប់ដំណរមនុស្សទាមទារខេត្តនេះពីសៀមមកវិញ។




ក្រោមរាជរបស់ព្រះអង្គអេង ព្រះអង្គបានប្រគល់ខេត្តបាត់ដំបង សៀមរាប


ទៅឲ្យសៀមតាមការស្នើរសុំរបស់ព្រះចៅសៀម ដោយមានចៅពញាបែន


ក្បត់ ចូលដៃជាមួយសៀម មិនស្ដាប់បង្គាប់ព្រះរាជា សុខចិត្តយកសួយសា


អាករទៅថ្វាយស្ដេចសៀម ដែលកាលនោះស្ដេចសៀមព្រះនាម ព្រះពុទ្ធ


យ៉តហ្វាចុឡាលោក។ មន្រ្ដីក្បត់ឈ្មោះបែន និងក្រុមគ្រួសារបានកាន់កាប់


បាត់ដំបង សៀមរាបពីឆ្នាំ១៧៩៥ រហូតដល់ឆ្នាំ១៩០៧ អស់ចំនួន៦តំណ


មនុស្ស។ 




សៀម ឬជាតិសាសន៍ផ្សេងអាចធ្វើអាណានិគម ឬយកទឹកដីខ្មែរបាន ក៏


ព្រោះមានជនជាតិខ្មែរមិនស្មោះត្រង់ចំពោះជាតិ ជាជនក្បត់ជាតិ ចូលដៃ


ជាមួយបរទេស ដូចយ៉ាង មន្រ្ដីបែននេះស្រាប់។




ខេត្តបាត់ដំបង ជាប្រភពធនធានសេដ្ឋកិច្ច និងវប្បធម៌មិនចេះរីងស្ងួត 


ហើយទឹកដីនេះ កន្លងមក បានបណ្តុះកវី អ្នកនិពន្ធដ៏ច្រើនសន្ធឹកសន្ធាប់។ 


កីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរ ដ៏មានប្រជាប្រិយភាពចំពោះប្រជាជន 


ខ្មែរ ក៏អ្នកមានកំណើតលើទឹកដីបាត់ដំបង ព្យាយាមស្វះស្វែងអភិរក្សហាត់ 


រៀនដែរ។ តែអ្វីដែលគួរឲ្យស្ដាយ គឺផ្ទះសម្បែងរបស់លោកម្ចាស់ ដែលមាន 


ចំណាស់រាប់សតវត្សមកហើយនោះ គួរតែអភិរក្ស ដើម្បីទុកជាប្រវត្តិដល់ 


កូនខ្មែរជំនាន់ក្រោយបានដឹង។




តំបន់ស៊ីវិល័យមួយនេះ គួរឲ្យស្ងើចព្រោះមានទីប្រជុំជនដ៏ធំៗ មានទីកម្សាន្ត 


លំហែរកាយក៏ច្រើន ហើយមានផ្សារលក់ដូរច្រើនទីពីរ បន្ទាប់ពីក្រុងភ្នំពេញ 


មនុស្សម្នា ក៏មានសមាណចិត្តល្អពន់ពេក។




សូមអ្នកបាត់ដំបងជំនាន់ថ្មី ទទួលរក្សាមរតកវប្បធម៌របស់ខ្លួន និងពង្រីក 


ការចេះដឹងថែមទៀត សម្រាប់ជាមុខជាមាត់ទឹកដីដ៏គួរឲ្យគយគន់មួយនេះ៕




No comments:

Post a Comment