by Prasat
ខ្ញុំឃើញអ្នកធំៗនៅស្រុកយើងរវល់ណាស់ ពេលខ្លះគួរឲ្យអាណិត គឺពិតជា អាណិតពួកឯកឧត្តមទាំងនោះមែន។ ខ្ញុំទៅលេងជាមួយ បងប្អូនជីដូនមួយ និង ត្រូវជាមិត្តភក្ដិកាលនៅកាណាដាផង ក្នុងភូមិគ្រឹះនោះ មានឯកឧត្តមដល់ទៅបីនាក់ គឺឪពុក កូន និងកូនប្រសារ។ មិត្តខ្ញុំគឺជាកូនប្រសារនៅក្នុងភូមិគ្រឹះនេះ ភូមិគ្រឹះរបស់គេធំណាស់ គ្រាន់តែឡានគេមួយៗតម្លៃដល់ទៅរាប់សែនដុល្លារ នៅក្នុង ភូមិគ្រឹះ មានអ្នកបម្រើច្រើននាក់ ហើយមានសូហ្វើចាំបើកឡានជូនឯកឧត្តមផ្សេង ជូនលោកជំទាវផ្សេង។
ថ្ងៃនោះ ជាកម្មវិធីបង្កក់ចៅទីបួន ខួបមួយឆ្នាំ គួរឲ្យសប្បាយរីករាយ ណាស់ខ្ញុំ ដែលធ្លាប់រស់នៅកាណាដារាប់សិបឆ្នាំទៅហើយ ស្គាល់ភាពស៊ីវិល័យរបស់ ប្រទេសនេះក៏ច្រើនដែរហើយ នៅតែត្រេកត្រអាល និងសម្ភារៈនិយមរបស់គេដែរ។ ពេលខ្លះ ខ្ញុំត្រូវលួងលោមឲ្យមកជួយធ្វើការងារនៅស្រុកខ្មែរដែរ។ ឯកឧត្តមកូន ដែលស្និទស្នាលនឹងខ្ញុំជាងគេ តែតែងប្រាប់ខ្ញុំឲ្យមើលគំរូរបស់គេជានិច្ច។ ឯខ្ញុំវិញ មិនដែលមានគំនិត ចាកចោលប្រពន្ធកូននៅកាណាដាទេ ហើយខ្ញុំដឹងមិនច្បាស់ថា តើសង្គមសព្វថ្ងៃ មានគោលការណ៍បែបណា សញ្ញាបត្រ័របស់ខ្ញុំគេទទួលស្គាល់ឬអត់? ព្រោះខ្ញុំធ្លាប់
តាំងចិត្តខ្លួនឯង ថាជាអ្នកស្នេហាជាតិម្នាក់ដែរ កាលនៅជំរុំជនភៀសខ្លួនសាយធូ។
តាំងចិត្តខ្លួនឯង ថាជាអ្នកស្នេហាជាតិម្នាក់ដែរ កាលនៅជំរុំជនភៀសខ្លួនសាយធូ។
ពិធីផ្លុំទៀនបញ្ចប់ ដល់ពិធីរាំរេកម្ដង។ មានឯកឧត្តមៗ មកចូលរួមក្នុងពិធីជប់លៀង ច្រើនគួរសម ឯចំណូលក៏បានសន្ធឹក សន្ធាប់ណាស់ដែរ តែអាណិតឯកឧត្តមទាំងបី ដែលសប្បាយមិនទាន់បានប៉ុន្មានផង ស្រាប់តែត្រូវចេញទៅក្រៅទាំងអស់គ្នា ព្រោះតែហេតុការណ៍មនុស្សស្លាប់លើ ស្ពានពេជ។
ឯកឧត្តមឈឺឆ្អាលចំពោះប្រជាជនណាស់ ឯកឧត្តមម្នីម្នាចេញទៅ ឯជំទាវៗវិញ មិនហាមប្ដីទេ ព្រោះនេះជាករណីយកិច្ចរបស់ប្ដី។ ពេល ឯកឧត្តមចេញទៅបាត់ ភ្លេងនៅតែប្រគុំ ភ្ញៀវដែលមានឋានៈល្មម នៅតែរាំកម្សាន្ដសប្បាយជាធម្មតា។
ជំទាវជាភរិយាមិត្តខ្ញុំបានមកជជែកជាមួយខ្ញុំ តាមការណែនាំរបស់ប្ដី លោកជំទាវរាក់ទាក់រួសរាយណាស់ លោកពោលមួយមកខ្ញុំថា៖
ខ្ញុំធ្លាប់ឮបងប្រាប់ដែរ ថាគាត់មានមិត្តស្និទស្នាលនៅកាណាដា តាមពិតគឺបងសោះ។ បងអើយ នៅស្រុកគេពិបាកណាស់ ពិសេសច្បាប់ទម្លាប់ ពន្ធដា រកមានបានមិនកើតទេ មិនដូចស្រុកយើង យើងចង់បានអីបានហ្នឹង ដូចបងឃើញស្រាប់។ ហើយចុះ ពេលណាទើបបងមកធ្វើការជាមួយប្ដីខ្ញុំ?
ខ្ញុំញញឹម ដោយមិនឆ្លើយនឹងសំណួរលោកជំទាវទេ។ លោកជំទាវក៏និយាយបន្ដ៖
ដូចបងឃើញអីចឹង ប្ដីខ្ញុំមិនដែលបានទំនេរម្ដងណាទេ មានពេលតិចណាស់ ដែលប្ដីខ្ញុំនៅផ្ទះ។
ខ្ញុំញញឹម ដោយមិនឆ្លើយនឹងសំណួរលោកជំទាវទេ។ លោកជំទាវក៏និយាយបន្ដ៖
ដូចបងឃើញអីចឹង ប្ដីខ្ញុំមិនដែលបានទំនេរម្ដងណាទេ មានពេលតិចណាស់ ដែលប្ដីខ្ញុំនៅផ្ទះ។
គាត់ទទួលខុសត្រូវការងារអីខ្លះ លោកជំទាវដឹងទេ?
គាត់ធ្វើទាំងអស់។ ពេលខ្លះសូម្បីសម្ភោធការាស់ឡានតូចតាច របស់បងប្អូនសាច់ញាតិមេៗ ក៏គេអញ្ជើញប្ដីខ្ញុំទៅជាអធិបតីដែរ។
មានការងារធ្វើច្រើន ជួយជាតិបានច្រើនមិនលែង(ខ្ញុំលើកទឹកចិត្ត)។
តែលោកជំទាវបន្ថែមទៀតថា៖
ប្ដីខ្ញុំទ្រាំណាស់រាល់ថ្ងៃ បងមិនដឹងទេ ពេលខ្លះខ្ញុំអាណិតប្ដីខ្លោចចិត្ត(នាងនិយាយទាំងទឹកមុខស្រងូត)។
ខ្ញុំគិតក្នុងចិត្តម្នាក់ឯង (គេមានទ្រព្យសម្បត្តិដល់ម្លឹង មានបុណ្យស័ក្កក៏ធំដុំ នៅតែគេលំបាកចិត្ត។ ហេតុអីទៅហ្ន?) ខ្ញុំមិនសួរនាំទេ ព្រោះជាបញ្ហារបស់គេ តែលោកជំទាវប្រាប់ទៀតថា៖
លុយកាក់មិនខ្វះទេសម្រាប់ខ្ញុំ តែខ្ញុំតូចចិត្តនឹងមេៗរបស់គាត់ខ្លះ ដែលប្រើ ប្ដីខ្ញុំឲ្យ ទិញចេកអាំងឲ្យប្រពន្ធគេ គេប្រើប្ដីខ្ញុំជាងកញ្ជះទៅទៀត។ តែខ្ញុំឲ្យ ប្ដីខ្ញុំទ្រាំសិន សង្ឃឹមថាអាណត្តិក្រោយ លោកប៉ានឹងរកតំណែងឲ្យប្ដីខ្ញុំ បានល្អជាងនេះ ហើយខែខ្លះ ប្ដីខ្ញុំមិនដែលបើកប្រាក់ខែទេ ទុកឲ្យតែអ្នកខាងលើ ព្រោះយើងខ្វះការពិសោធ ទើបតែឡើងតំណែងថ្មីៗ ខំយកចិត្តយកថ្លើមគេបន្ដិច។ បើកុំតែបានប៉ាខ្ញុំទប់ទល់ ប្ដីខ្ញុំប្រហែលជាអត់បានអីទេ។ តែខ្ញុំសង្ឃឹមថា អាណត្ដិក្រោយនឹងស្ដារមុខមាត់លុយកាក់បានវិញមិនខាន។
បានឮលោកជំទាវប្រាប់ពីប្ដីរបស់គាត់ ខ្ញុំអាណិតមិត្តរបស់ខ្ញុំណាស់។ រវល់បែបនេះ មានតែអំណាចដូចស្រមោលបែបនេះ គ្មានតួនាទីច្បាស់លាស់ ធ្វើការអត់មានប្រាក់ខែទៀត។ រស់យ៉ាងម៉េច? បើខ្ញុំ វិញស៊ូមិនបានទេ ដែលត្រូវគេ ប្រមាថមើលងាយ ឲ្យរត់ទិញចេកអាំងដូច្នេះ។ តែសង្គមយើងមានឯកឧត្តមច្រើនពេកគឺអីចឹងហើយ។ ចាំមើលអាណត្ដិក្រោយ មិត្តខ្ញុំពិតជាគ្រប់ទឹក តាមគម្រោងរបស់ប្រពន្ធគេមិនខាន៕
បើចង់មាន ទ្រាំតិចសិនទៅ...
ReplyDeleteគ្រាន់តែទិញចេកអាំងក៏រអ៊ូដែរ មិនមែនឲ្យទៅបូមបង្គន់អាចមន៍ឯណា...
ទ្រាំក៏បានដែរ ចាំបានឯកឧត្តមពិតប្រាកដចាំគិតទៀត។
ReplyDelete