១.សម្បត្តិស្រីខ្មែរមានថ្លាថ្លៃ
ឥឡូវសម័យប្រែស្ទើរអស់
ចែចូវចូលម្លប់ត្រូវបង់បោះ
ឃើញហើយស្រណោះចាស់បុរាណ។
២.ប្រសិនបើស្រីសម័យមុន
បានយល់ទារុណម្ល៉េះខកប្រាណ
ប្រហែលជាចិត្តទប់មិនបាន
ប្តួរចិត្តប្រែប្រាណខឹងបុរស។
៣.ស្រីខ្មែរសព្វថ្ងៃគិតយ៉ាងណា?
នឹងស្រាយបញ្ហាអោយសូន្យសោះ
ស្វែងរកកេរ្តិ៍ឈ្មោះកិត្តិយស
ថ្លៃថ្លាពិរោះឲ្យខ្លួនឯង៕
No comments:
Post a Comment