១.ខ្ញុំអ្នកការពារដែនសីមា
ជួយជាតិខេមរាឲ្យផុតទុក្ខ
មានសន្តិភាពពេញទាំងស្រុក
ជាតិខ្មែរបានសុខគ្រប់ទិសា។
២.ក្រោយពេលសង្រ្គាមគេសប្បាយ
មាសប្រាក់មានចាយឡានវិឡា
ឯខ្ញុំរបួសខ្លួនពិការ
រកសុខឲ្យគ្រួសារមិនបាន។
៣.ខ្ញុំមានរទេះ និងឈើច្រត់
គ្រាន់នឹងបែនបត់រែកពុនប្រាណ
អ្វីដែលខ្ញុំមានត្រូវរំខាន
ជីវិតសុខសានក្នុងគ្រួសារ៕
No comments:
Post a Comment