Tuesday, January 3, 2012

អ្នកធំ

by Tararith


១.មើលពីឆ្ងាយឃើញសប្បាយគ្មានទឹកភ្នែក


មើលជិតពេកគ្មានយំយែកគួរអាឡោះ


គិតបន្តិចនោះនឹងលេចចេញទាំងអស់


ទុក្ខក្រៀមក្រោះជារបស់ខ្មែរគ្រប់គ្នា។


២.ឃើញតែល្អឮតែស បរិសុទ្ធ 


គិតនឹងស្លុតខ្មែរទុរគតខ្សត់គ្រាំគ្រា


អ្នកធំខ្លះដើរបំពានច្បាមប្រជា 


ឲ្យវេទនាគ្រប់វេលាគ្មានស្រានសោះ។


៣.អ្នកមានយសមុខមាត់ខ្ពស់ព្រោះតែរាស្រ្ត 


រំលំផ្ទះយកដីរាស្រ្តឥតស្រណោះ


យកស្រស់ៗយកទាំងអស់អញធំស្មោះ 


បើហ៊ានឈ្លោះនឹងមានគ្រោះកាចដល់ខ្លួន៕


No comments:

Post a Comment