By Tararith
ជាសច្ចៈធម៌ប្រវត្តិសាស្រ្ត គួរឲ្យអាម៉ាស់ពេលបានឮ
ប្រកាសក្ដែងៗយ៉ាងរន្ទឺ ឆ្លើយឆ្លងបញ្ឈឺទៅនួនជា។
តែមិនហ៊ានចូលទៅតតាំង បានត្រឹមប្រឆាំងពីក្រៅទ្វារ
ជាសារប្រាកដគាំទ្រគ្នា ចៀសច្បាប់ផ្ដន្ទាជាប់អាស្រូវ។
តុលាការមិនទាន់សម្រេច វិនិច្ឆ័យស្រេចថាត្រឹមត្រូវ
បើសិនប៉ះយួនកែតម្រូវ គិតគូបិទផ្លូវមិនតទល់។
នួនជាថាយួនចង់ត្រួតខ្មែរ ប្រតិកម្មហូរហែចេញពន្យល់
នួនជាឆ្លើយពិតនាំអំពល់ ជីកឫសជីកគល់សារសៅហ្មង។
ណ្ហើយបិទទូរទស្សន៍កុំផ្សាយផ្ទាល់ កុំឲ្យប៉ះពាស់មិត្តភាពផង
ឆាប់បញ្ចប់ទៅរឿងកន្លង បន្ដនាំឆ្លងរីករាលដាល។
រីករាលទៅដល់អ្នកមានយស តំណែងធំខ្ពស់រាប់រជ្ជកាល
នឹងបាត់មិត្តភាពដ៏ត្រកាល ខ្មែរយួនលើថ្នាលឥណ្ឌូចិន៕
No comments:
Post a Comment