Wednesday, December 1, 2010

បឹងទឹកភ្នែក

by Tararith



ចាក់ខ្សាច់តាមផ្ដាច់ផ្ដិលជីវិត            
ភ្នំពេញងងឹតភូមិអ្នកក្រ
បឹងកក់ដីភក់ប្រាក់កករ                    
បូមចាក់លម្អរវិនាសកម្ម។
បឹងអើយបាត់ឈ្មោះពីទីក្រុង           
មិនបានប្រៀបប្រុងទទួលកម្ម
ទឹកបឹងធ្លាប់ថ្លាប្រែរកាំ                      
ខ្សាច់លុបបណ្ដាំប្រវត្តិសាស្រ្ដ។
បឹងកក់ដែនដីខ្មែរក្រខ្សត់                 
ខ្សាច់មកសង្កត់យ៉ាងរហ័ស
ប្រឹងស្រែកឲ្យជួយប្រឹងបម្រះ           
កាត់ក្តីអៀនខ្មាសអង្វរ ក។
រឹតតែអង្វររឹតតែផ្កើន                         
រឹតតែបង្កើនចាក់ឈូ ឆ
ទឹកភ្នែកវេទនាជាលម្អរ                    
ដល់ពួកទាសករកាន់អំណាច៕




No comments:

Post a Comment