Thursday, December 2, 2010

ត្រើយជីវិត


by C write

បានរស់បានរៀននៅស្រុកគេ                  គ្មានពេលទំនេរនឹកដល់ខ្មែរ

ឃើញគេរុងរឿងយើងចង់ដែរ                  ចង់ផ្លាស់ប្ដូរកែសង្គមនេះ។

ហេតុអ្វីប្រទេសគេរុងរឿង                       ប្រទេសខ្មែរកឿងនឹងដូច្នេះ

គួរតែមានខ្មាសបើមិនខ្មេះ                       ទុកឲ្យអ្នកចេះដឹកនាំម្ដង។

ប្រទេសគេមានសេរីភាព                         គ្មានទេគំនាបនិងរបង

ខ្មែរមិនលូតលាស់ដូចអ្នកផង                  ឃើញតែចាប់ចងរំលោភសិទ្ធិ។

សង្គមគេភ្លឺថ្លាត្រចង់                                ខ្មែរនៅក្នុងថង់ខ្មៅងងឹត

គេទៅរហូតឋានតុសិត                            យើងនៅកាច់គិតបំបាក់គ្នា។

បើត្រឹមចង់សុខតែម្នាក់ឯង                       គ្មានអ្វីចំបែងឲ្យវេទនា

តែខ្ញុំមានជាតិកម្ពុជា                                ចិត្តអើយគ្រាំគ្រាគិតស្រុកទេស៕

No comments:

Post a Comment