Wednesday, December 8, 2010

ទុក្ខធំ


by C write

ទុក្ខខ្ញុំធំដូចបដាចារ                                    បាត់បង់គ្រួសារអស់ពីផ្ទះ

នៅលើស្ពានពេជស្លាប់ពេញពាស                 ពួកគេនិរាសចញពីដៃ។          

មនុស្សបួននាក់ក្នុងគ្រួសារមួយ                    គួរឲ្យរញ្ជួយចិត្តពេកក្រៃ

ថ្ងៃណាពេលណាក៏ស្រមៃ                            ឃើញមុខកូនថ្លៃនិងប្រពន្ធ។

ពួកគេបានស្លាប់នៅថ្ងៃនោះ                         គ្មានអ្នកសង្រ្គោះឪទារុណ

ព្រាត់កូនប្រពន្ធទុក្ខសែនធ្ងន់                        បានត្រឹមបែរបន់រលឹកក្រៃ។

ទឹកភ្នែកខ្ញុំស្រក់ហួសប្រមាណ                      ស្រក់មកឥតស្រានរាល់ៗថ្ងៃ

ទឹកភ្នែកឪពុកទឹកភ្នែកប្ដី                                ស្រណោះអាល័យកូនប្រពន្ធ។

គិតៗមិនគួរស្លាប់អសារ                                បាត់បង់សង្ខារដ៏ទារុណ

ទុក្ខអីសង្កត់មហាធ្ងន់                                    បាត់បង់ប្រពន្ធកូនពីទ្រូង៕


No comments:

Post a Comment