by C write
បើមិនចូលចិត្តគឺប្រឆាំង ប្រឆាំងគឺខ្មាំងក្នុងសង្គម
បែងចែកដាច់ខាតដូចចែកនំ ចាប់ឃាំងចាប់ឃុំអ្នករិះគន់។
ប្រសិនចូលចិត្តគឺជាមិត្ត មិនចាំបាច់គិតពីទារុណ
ធ្វើខុសប្រែត្រូវល្អពេកពន់ គ្មានទោសធ្ងធ្ងន់អ្វីសោះទេ។
កុំតូចចិត្តអីខ្មែរអញ្ចឹង កំព្រឺសរឹងត្អឹងត្រូវជាងគេ
មានអំណាចទៀតស្រែកហូរហែរ ស្រុកខ្មែរច្បាប់អីធំជាងអញ។
សព្វថ្ងៃឃើញច្បាស់ៗនឹងភ្នែក ពូកែខ្លាំងពេកមិនដែលចាញ់
ឈ្នះអស់ពួកខ្មែរមេប្រមាញ់ តែបែរជាចាញ់ក្រុងហាណូយ។
ខ្លាំងខ្លោចខ្លាំងបានជាមួយខ្មែរ ខ្មែរយំឥតល្ហែឃើញមុខសូយ
ជាតិខ្មែរដីខ្មែរបង្វែរឲ្យ ទៅយួនធ្វើជ្រោយឥណ្ឌូចិន។
No comments:
Post a Comment