by C write
ថាអីចេះខុស ភ្លើងកើតពីឧស នៅក្នុងជើងក្រាន
ឧបាយបោកប្រាស ទប់ទល់លែងបាន ចូលស្រុកសុខសាន្ដ
តែកុំឡូឡា។
ឲ្យចូលត្រូវចូល ដេញចេញកុំបូល ប្រយ័ត្នដាច់ផ្ងា
ក្បួនពីហាណូយ កាចតិចហើយណា ប្រដៅយ៉ាងណា
ត្រូវធ្វើយ៉ាងនោះ។
កុំបង្ហាញគេ បើនៅទំនេរ ត្រូវកៀងគរមនុស្ស
សន្សំកេរ្ដិ៍ឈ្មោះ ដែលជ្រុះរលុះ ឲ្យបានខ្ពង់ខ្ពស់
ទើបជាដៃគូរ។
តែសូមផ្ដាំទៀត គំនិតចោលម្សៀត ដែលមានពីយូរ
ពិសេសស្រីញី ត្រូវតែបន្ធូរ ឲ្យចេះអាសូរ
ដល់កូនចៅផង។
ឲ្យចូលម្ដងនេះ កុំធ្វើអុញអេះ កុំចេះតែផ្សង
ពីរបាន់ដប់បី មានបោះឆ្នោតផង បើចង់មានខ្នង
ត្រូវស្ដាប់បង្គាប់៕
No comments:
Post a Comment