by Noreyutt
មុតជើងឈឺជើងមុតដៃឈឺដៃ សង្គមសព្វថ្ងៃមុតគ្រប់កន្លែង
កែវភ្នែកត្រចៀកឈឺចាប់ចំបែង ខ្មែរចាក់គ្នាឯងឲ្យឈឺរាល់ថ្ងៃ។
ភ្នែកគេនៅល្អមើលឃើញពន្លឺ យើងឃើញរាស្រ្តឈឺទុក្ខព្រួយពេកក្រៃ
បាត់បង់លំនៅសម្បត្តិប្រពៃ គេថាមិនអីទេរឿងប៉ុណ្ណឹង។
គេធំគេសមធ្វើបានទាំងអស់ គំនិតលោតផ្លោះស្ទើរដាច់ព្រលឹង
ខ្មែរបណ្ដេញខ្មែរឈឺត្រូវតែខឹង ព្រោះទឹកដីហ្នឹងហៅសែនផ្ដាច់ការ៕
No comments:
Post a Comment