by C write
ទម្លាប់ពិបាកកែប្រែណាស់ តែមិនមែនមានន័យថា កែមិនបាននោះទេ។ ទម្លាប់ខ្ជិលមិនធ្វើការងារផ្ទះ ទម្លាប់ក្រោកពីគេងយឺត មិនចូលចង្រ្កានដាំស្ល ទៅសាលាយឺតយ៉ាវ ស្លៀកពាក់មិនសមតាមពិធី ពិសេសសម្រាប់យុវវ័យ ដែលមានទម្លាប់ខ្ជិល រួមទាំងខ្ចិលអាន ខ្ជិលសរសេរផងនោះ គឺពិតជានាំ មកនូវបរាជ័យក្នុងជីវិតមិនខាន។
សង្គមខ្មែរសព្វថ្ងៃ ដែលមានសាលារៀនដ៏ច្រើនសន្ធឹកសន្ធាប់ តែមិនសូវមានគុណភាព នោះ គឺជាផ្នែកមួយដែលនាំយុវវ័យទៅរកភាពខ្ជិលច្រអូសហើយទម្លាប់ខ្ជិលច្រអូស របស់យុវជនទាំងនេះ ជាកត្តាជម្រុញឲ្យមានអំពើពុករលួយក្នុងវិស័យអប់រំ ស្របពេលដែលប្រាក់បៀរវត្សគ្រូបង្រៀននៅមានតិចតួចស្ដួចស្ដើងនៅឡើយ។
យុវជន និងទម្លាប់ទៅរកជោគជ័យក្នុងសង្គម។
ក្រៅពីការរៀនសូត្រ ដែលជាភារៈមួយដ៏សំខាន់បំផុតរបស់ខ្លួន យុវជនត្រូវមានទម្លាប់ចូលរួមក្នុងសកម្មភាពនានារបស់សង្គម ដូចជាចុះទៅសហគម ជនបទសិក្សាពីជវភាពរស់នៅរបស់ប្រជាជន សិក្សាស្រាវជ្រាវពីវប្បធម៌ប្លែកៗតាមតំបន់ និងសរសសេរចងក្រងជាសៀវភៅ ទើបនាំឲ្យខ្លួនកាន់តែមានការយល់ដឹងពីសង្គម ពីជាតិកំណើត ព្រលឹងបុព្វបុរសរបស់ខ្លួន ហើយចេះស្រលាញ់ និងមានចិត្តចង់ឃើញសង្គមទៅជាបែបណានាថ្ងៃអនាគត។
ទម្លាប់ខ្ចីលុយគេចាយ ហើយមិនសង ឬហៅជាសាមញថាស៊ីដាច់ ក៏មិនល្អដែរឬ។ ទម្លាប់នេះមានតាំងពីជនធម្មតារហូតដល់រដ្ឋ ដែលបង្ហាញពីភាពអសមត្ថភាពរបស់អ្នកដឹកនាំ។
មិនមាននរណាម្នាក់ចិត្តល្អ លោះលាងប្រាក់ឲ្យយើងរាប់រយលានដុល្លារទេ សូម្បីប្រទេសម្ចាស់ពិភពលោកដូចជាសហរដ្ឋអាមេរិកក្តី តែបើប្រទេសណាមួយ មិនឲ្យខ្មែរយើងសងបំណុល លុះណាតែប្រទេសយើង សុខចិត្តដើរ តាមនយោបាយរបស់គេ ឬធ្វើជាអាយ៉ងរបស់គេ។
សង្គមត្រូវការការអភិវឌ្ឍន៍ក៏ពិតមែន តែត្រូវពិនិត្យមើលថា តើជំនួយសម្រាប់យកមក ធ្វើការងារនោះ ជះឥទ្ធិពលអ្វីខ្លះដល់ប្រយោជន៍ជាតិ និងទំនាក់ ទំនងជាអន្ដរជាតិរបស់ យើង ព្រោះការទទួលយកជំនួយពីប្រទេសណាមួយ ប្រទេសនោះ ពិតជាសម្លឹងទៅ អនាគតវែងឆ្ងាយ ជាមិត្ត ឬជាសត្រូវ បើជាមិត្ត តើនឹងមានមិត្តភាពរយៈពេលយូរប៉ុនណា? ម្យ៉ាង គួរតែស្វែងយល់អំពី នយោបាយលើឆាកអន្ដរជាតិឲ្យបានច្រើន ចៀសវាងទទួលជំនួយ ដោយ បណ្ដោយឲ្យប្រទេសជាតិហិនហោចដូចសម័យខ្មែរក្រហម និងការលុក លុយរបស់វៀតណាមមកកម្ពុជាក្នុងឆ្នាំ១៩៧៩។
ប្រទេសកម្ពុជា បន្ទាប់ពីទទួលជំនួយហើយ តើប្រើប្រាស់ជំនួយមានប្រសិទ្ធភាពប៉ុនណា បើធនធានមនុស្សរបស់ខ្មែរនៅមានកម្រិត ហើយអំពើពុករលួយ បានរីករាលដាលហួសព្រំដែន។ ឯម្ចាស់ជំនួយដែលមិនខ្វល់ខ្វាយ ដាក់លក្ខខណ្ឌដល់កូនបំណុល ជាការល្អ តែជនជាតិខ្មែរ ឬស្រករក្រោយរាប់ជំនាន់ នឹងចៀសមិនផុតពីការសងបំណុលនេះ មិនចប់មិនហើយ។
ទម្លាប់ខ្ចិលច្រអូស ខ្វះភាពវាងវៃរបស់យុវជន នាំឲ្យរដ្ឋាភិបាល និងក្រុមដឹកនាំឯទៀត ធ្វើអ្វីស្រេចតែនឹងចិត្ត មិនបានបង្ហាញតម្លាភាពដល់សង្គម ទូទៅ ដែលអនាគតរបស់យុវជនត្រូវទទួលថ្មបាក់ ពីសង្គមមុនៗ ពិសេស ត្រូវសងបំណុលតកូនតចៅ។ ចុងក្រោយ កម្ពុជាបានត្រឹមតែឈ្មោះជាប្រទេសក្រីក្រជាងគេក្នុងពិភពលោក ជាកូនបំណុលរបស់ពិភពលោក និងជាប្រទេសដែលរណបតាមតែនយោបាយប្រទេសម្ចាស់បំណុលតែប៉ុណ្ណោះ៕
សង្ឃឹមថាខ្ញុំខ្លួនឯង និងយុវជនដទៃៗទៀត នឹងអាចរកឃើញនូវអ្វីដែលជារបស់ខ្លួនឯង ហើយនឹងអាចយកឈ្នះខ្លួនឯងបាន ក្នុងការធ្វើជាមនុស្សពេញលេញហ្នឹងគេ!!!
ReplyDelete