by C write
ដប់ប្រាំកក្កដារឿងថ្មីៗ ទ័ពសៀមចូលដីកម្ពុជា
នៅក្នុងតំបន់ព្រះវិហារ ខ្មែរខំពុះពារបណ្ដេញបាន។
ចារទុកទុកជាប្រវត្តិសាស្រ្ត ចារិកច្បាស់ៗដោយក្លាហាន
នូវពាក្យឈ្លានពានឥតសណ្ដាន ពីចោរសាមានគឺចោរសៀម។
ដែនសិក្ខាគិរីស្វរៈ ទោះមានឧបសគ្គពុំដែនស្ងៀម
ដីខ្មែរ ខ្មែរហ៊ានបង្ហូរឈាម ទោះធ្វើសង្រ្គាមដល់ពលី។
តាំងពីដូនតារហូតមក សៀមរំលោភយកអស់ដែនទី
ដីព្រៃសមុត្រដងគិរី សាសន៍នេះវាតទីយកតាមចិត្ត។
សៀមសម្លាប់ខ្មែរយកទឹកដី សាសន៍នេះអប្រិយ៍គ្មានអាណិត
វាបាញ់ប្រហារផ្ដាច់ជីវិត គ្មាននរណាគិតរកខុសត្រូវ។
ដីព្រះវិហាររងារណាស់ សៀមមិនដែលផ្លាស់ត្រួសត្រាយផ្លូវ
ចង់បានដីនេះដល់ឥឡូវ តាំងពីខ្មោចឪរហូតចៅ។
ខ្មែរសម័យនេះហ៊ានតតាំង សៀមឈ្លានពានច្បាំងខ្មែរប្រដៅ
ធ្វើសព្វបែបយ៉ាងដឹងសខ្មៅ កំចាត់ក្រយៅពួកលឿងសៀម៕
No comments:
Post a Comment