វិទ្យុទូរទស្សន៍និងកាសែត តែតៗបញ្ចេញវោហាស័ព្ទ
ឲ្យរាស្រ្តប្រជាកំពុងស្ដាប់ ប្រញាប់កោតខ្លាចអំណាចវា។
គ្រប់រដូវកាលឮអស្ចារ្យ ប្ដេជ្ញាកសាងកម្ពុជា
ខ្មែរក្រគ្រប់គ្នានៅរងារ គ្រាំគ្រាំទាំងចិត្តអាណិតខ្លួន។
ព័ត៌មានប្រកាសសូរក្តែងៗ ម្នាក់ឯងសំញែងហាក់មាំមួន
ឯពុករលួយលាក់បំពួន ព្រោះតែក្រុមខ្លួនមិនស្ងាតស្អំ។
ផ្សព្វផ្សាយឲ្យឃើញភាពហ៊ឺហា តាមពិតបាតផ្សារប្រៀបឲ្យចំ
បានងារធំជាឯកឧត្តម ផ្សំស៊ីផ្សំសូកគ្មានប្រណី។
ចង់ខ្មែរណាស្លាប់ក៏ស្លាប់ទៅ បើខ្លួនមានផ្លូវធ្វើមន្ដ្រី
ប្រកាសឲ្យដឹងឮធ្វើអី រឿងគេយកដីតាមកាសែត។
សរសេរផ្សព្វផ្សាយរឿងបុណ្យទាន នឹងធ្វើមានបានបានស៊ីឆ្អែត
ផ្សាយរឿងមិនល្អឮគ្រប់ខេត្ត រឿងហេតុមិនស្មោះអស់ការធ្វើ៕
No comments:
Post a Comment