Tuesday, December 7, 2010

សម័យជោ


C write

សព្វថ្ងៃហៅសម័យសែនជោ                 ខ្មែរស្រែកធ្ងរយំរកជំនួយ

បញ្ហាជាច្រើនសុំលោកជួយ                  ប្រជាគេងព្រួយរាល់ៗថ្ងៃ។

អ្នកមានអំណាចរឹបយកដី                     កាប់ទន្រ្ទានព្រៃឥតសំចៃ

ពួកនេះធ្វើធំដូចបានដៃ                          បំផ្លាញរាល់ថ្ងៃសម្បត្តិជាតិ។

មួយក្រុមនាំគ្នាពុករលួយ                      គ្មានចិត្តលើកស្ទួយខ្មែរយើងទៀត

មានតែចិត្តក្បត់ចិត្តចង្អៀត                     ជននេះចោលម្សៀតក្នុងសង្គម។

ឧកញ៉ាខ្លះទៀតឆ្លៀតឈ្លានពាន              ដីផ្ទះរាស្រ្តមានគេអូសផ្តុំ

ទន្រ្ទានយកទៅឲ្យរាស្រ្តយំ                    បង្កើតគំនុំក្នុងនគរ។

បែរទៅអ្នកច្បាប់តុលាការ                     គ្មានធម៌មេត្តាគ្មានអាសូរ

ទទួលសំណូកច្បាប់បែរប្តូរ                    យុត្តិធម៌ទិញដូរសជាខ្មៅ។

បាតុកម្មរាល់ថ្ងៃយើងចង់បាន                 សុំក្ដីសុខសានដល់កូនចៅ

ឈប់ជិះជាន់រាស្រ្តតទៀតទៅ                 ឲ្យខ្មែរមានផ្លូវចម្រើនផង។

ឬមួយសម្ដេចមិនបានដឹង                      ស្រុកទេសគាំងទ្រឹងជាប់ចំណង

ឬក៏អស់លោកចូលរួមផង                      ប៉ងឲ្យជាតិខ្មែររលាយសូន្យ៕



                                                                       

No comments:

Post a Comment