ទុក្ខអើយធំដូចបដាចារ បាត់បង់គ្រួសារអស់ពីផ្ទះ
នៅលើស្ពានពេជស្លាប់ពេញពាស ពួកគេនិរាសចញពីដៃ។
មនុស្សបួននាក់ក្នុងគ្រួសារមួយ គួរឲ្យរញ្ជួយចិត្តពេកក្រៃ
ថ្ងៃណាពេលណាក៏ស្រមៃ ឃើញមុខកូនថ្លៃនិងប្រពន្ធ។
ពួកគេបានស្លាប់នៅថ្ងៃនោះ គ្មានអ្នកសង្រ្គោះឪទារុណ
ព្រាត់កូនប្រពន្ធទុក្ខសែនធ្ងន់ បានត្រឹមបែរបន់រលឹកក្រៃ។
ទឹកភ្នែកខ្ញុំស្រក់ហួសប្រមាណ ស្រក់មកឥតស្រានរាល់ៗថ្ងៃ
ទឹកភ្នែកឪពុកទឹកភ្នែកប្ដី ស្រណោះអាល័យកូនប្រពន្ធ។
គិតៗមិនគួរស្លាប់អសារ បាត់បង់សង្ខារដ៏ទារុណ
ទុក្ខអីសង្កត់មហាធ្ងន់ បាត់បង់ប្រពន្ធកូនពីទ្រូង៕
No comments:
Post a Comment