១.មានសួនកំសាន្តលំហែកាយ
នាំចិត្តសប្បាយរីករាយក្រៃ
មានខ្យល់បរិសុទ្ធទាំងយប់ថ្ងៃ
មាននំចំណីឆ្ងាញ់ពិសារ។
២.មានទីបូជាសក្ការៈ
ផ្តល់ជំនឿជាក់ដល់ខេមរា
ព្រះអង្គដងកើរឫទ្ធិចេស្តា
ផ្តល់ភ័ព្វវាសនាឥតរើសមុខ។
៣.ក្រលេកមើលទៅជនក្រក្រី
ដើរសុំចំណីឲ្យតត្រុក
តាមដងទន្លចតុមុខ
ប្រឹងរកក្តីសុខរកមិនបាន៕
ប្រឹងរកក្តីសុខរកមិនបាន៕
No comments:
Post a Comment