by Tararith
បើជាវត្ថុម្ដេចស្រដី បូបាច់វែងខ្លីដឹងរាក់ជ្រៅ
តែបើជាមនុស្សក៏មិនត្រូវ ព្រោះដើរខុសផ្លូវដូចអត់ភ្នែក។
បើជាបក្សីម្ដេចមិនហោះ រូបរាងទាំងអស់មិនចម្លែក
មិនខ្មៅមិនសចិត្តដូចក្អែក ខាំកកេរហែកខ្មែរជិតខាង។
បើប្រៀបនឹងស្វាក៏ថាបាន ចិត្តវាសាមានហើយអួតអាង
ជាប់បុលជុំជិតយកមកសាង បារមីគ្រប់យ៉ាងទប់អំណាច។
វត្ថុនេះប្រៀបអ្វីមិនចំ ឃើញតែវាយដំគួរឲ្យខ្លាច
បើនឹងថាមនុស្សម្ដេចកោងកាច ប្រឹងព្រួសបាចសាចភាពផ្ដាច់ការ។
វត្ថុដដែលក្អៀលរឹតរុំ បញ្ចេញសារធំក្លិនឫស្សា
ឃើញតែបំផ្លាញជាតិខេមរា បំបាត់សាវតាពីទ្វីបលោក។
នឹងប្រៀបវត្ថុនេះទៅឈ្លើង ជញ្ជក់ឈាមយើងទៅបំពោក
ជាតិសាស្រ្ដដ៏ទៃដែលច្បាមយក ខ្មែរធ្វើជម្រកឥណ្ឌូចិន៕
No comments:
Post a Comment