Wednesday, December 8, 2010

មើលកម្ពុជា


 by Tararith

ឆ្នាំ១៩៨៨

១.សង្គេតមើលទៅមាតុភូមិ                     អាណិតដីខ្ទមនៅទំនេរ

ម្ចាស់រត់ខ្ចាត់ព្រាត់ជ្រកស្រុកគេ              ​ ចាកចោលដីខ្មែរទាំងអាល័យ។

២.ក្រឡេកមើលទៅភ្នំដងរែក                 ឃើញទុក្ខសង្វេគរៀងរាល់ថ្ងៃ

សង្រ្គាមឈាមខ្មែរហូរជោគដី                 រាស្រ្តទាំងប្រុសស្រីរងវេទនា។

៣.សម្លឹងមើលពីនាយសមុទ្រ                ទ្រូងអើយស្រយ៉ុតអស់អង្គារ

ស្រណោះដល់ជាតិកម្ពុជា                       សាច់ឈាមដូចគ្នាជាសត្រូវ​៕


No comments:

Post a Comment