by C write
១.ពណ៌ដ៏ឆើតឆាយ ចែងចាំងពីឆ្ងាយ ពីទិសខាងលិច
សន្ធោសន្ធៅ នៅតែរំលេច រលាស់ពាក្យពេជ
ប្រុងកំទេចខ្មែរ។
២.ពណ៌លឿងនេះណា ស្តីខុសតម្រា អួតថាពូកែ
ទាមទារនេះនោះ សូម្បីដីខ្មែរ ពួកគេនៅតែ
ចង់បានមិនឈប់។
៣.ចង់បានមិនខ្មាស ដីខ្មែរមានម្ចាស់ លឿងត្រូវបញ្ឍប់
សម្ដែងអភិ នីហារបន្លប់ លោភៈងល់ងប់
ល្មមបញ្ចប់ទៅ។
៤.ពណ៌លឿងត្លែជ្រុល ល្មមឈប់ជម្រុល ជម្រុញរកផ្លូវ
ទាមទារប្រាសាទ ទឹកដីខ្មែរនៅ គួរធ្វើត្រឹមត្រូវ
សមជាមនុស្សផង។
៥.ដីព្រះវិហារ ប្រាសាទដូចគ្នា មានព្រំរបង
ផែនទីបារាំង មានចែកចម្លង ពួកលឿងកុំឆ្លង
ប៉ងវាតដីខ្មែរ៕
No comments:
Post a Comment