by C write
១.បទបថ្យាវត្ត
បទបថ្យាវត្តនេះមានកំណើតតាំងពីសតវត្សទី៦ គឺក្នុងសម័យចេនឡា។ បទនេះ
កវី និពន្ធដើម្បីបង្ហាញពីទុក្ខលំបាកវេទនា ការឈឺចាប់ផ្សេងៗ។ រង្វាស់កាព្យ
១វគ្គមាន៤ឃ្លា ហើយឃ្លានីមួយៗមាន៤ព្យាង្គ។
១.ប្រជាបឹងកក់ស្រក់ទឹកនេត្រា
វេទនាម្ល៉េះណាកណ្ដាលធានី
មកនៅភ្នំពេញរងទុក្ខវក់វី
បាត់ផ្ទះដីធ្លីធ្លាប់រស់សុខសាន្ដ។
២.ចាក់ដីពន្លិចផ្ទះយើងទាំងអស់
ឃើញនឹងភ្នែកស្រស់នរណាជួយបាន
អ្នកធំឯកឧត្តមទាំងប៉ុន្មាន
បញ្ជារុញច្រានរំខានវាយតប់។
៣.ទុក្ខត្រួតលើទុក្ខពេញក្នុងទ្រូងរាស្រ្ត
អស់ដីអស់ផ្ទះចិត្តមិនបានស្ងប់
បឹងកក់បឹងកម្មច្រើនឆ្នាំត្រលប់
គេចាក់ប្រាក់កប់លុបចិត្តអ្នកធំ។
៤.រាល់ពេលបោះឆ្នោតបញ្ឆោតឃោសនា
បានជាប់កាលណាគណបក្សខ្ញុំ
នឹងអភិវឌ្ឍន៍នៅតាមភូមិឃុំ
ថ្ងៃនេះរាស្រ្ដយំបោះឆ្នោតឲ្យវា។
No comments:
Post a Comment