១.អ្នកប្រាជ្ញអ្នកចេះធ្វើអាវុធ ឲ្យមនុស្សប្រយុទ្ធរៀងរាល់ថ្ងៃ
បណ្ឌិតដេកគិតដេកស្រម៉ៃ រិះរកកែច្នៃតាមតម្រូវ។
២.ឯជនស្លូតត្រង់កាន់អាវុធ មោះមុតប្រយុទ្ធនឹងសត្រូវ
ការពារខ្លួនឯង និងលំនៅ រកខុសរកត្រូវទាំងថ្ងៃយប់។
៣.ជាច្រើនសតវត្សរ៍កន្លងទៅ ឈាមក្រហមឆ្អៅហូរឥតឈប់
ពិភពលោកនេះគ្មានអ្វីទប់ រាល់ពេលថ្ងៃយប់ច្បាំងតែគ្នា។
៤.ក្នុងវដ្តសង្សារដ៏មានន័យ សង្រ្គាមក្រឡៃឲ្យរងារ
ជួបតែនិរាសទុក្ខវេទនា ព្រោះច្បាំងការពារសន្តិភាព។
៥.គេលក់អាវុធយកចំណេញ យើងល្ងង់អ្នកទិញមកពង្រាប
ប្រទេសខ្សោយខ្សត់ក្រតូចទាប សូមជ្រាបច្បាំងចាញ់អស់ទឹកដី។
ច្បាស់លាស់ ជាក់ស្តែង ត្រឹមត្រូវ ។
ReplyDeleteI accepted with you.
ReplyDeleteC write.