Monday, December 13, 2010

សងគុណ

by Noreyutt

ជាតិគេច្រើនណាស់    គ្រប់គ្នាដឹងច្បាស់   នៅលើដីខ្មែរ

ក្នុងទឹកលើគោក         ក៏មានវាដែរ           សាសន៍នេះស៊ីឆ្កែ

ស៊ីសម្បត្តិសព្វ។

អ្នកកាន់អំណាច        ដឹងតែមិនអាច        បញ្ជូលត្រលប់

បានវានេះហើយ         ជួយបោះបន្លប់       បន្លំគ្រប់សព្វ

ទើបឈ្នះឆ្នោតបាន។

អរគុណវាទៀត          ពួកនេះមានស្នៀត   ជួយអ្វីៗបាន

ជួយធ្វើអង្គរក្ស          ជួយលាក់សណ្ដាន   ល្អក់ទាំងប៉ុន្មាន

បានប្រសើរ​ខ្លះ។

អស់ដីខ្លះពិត             ព្រំដែនបង្ខិត          អ្នកធំដឹងច្បាស់

តែសល់អំណាច        ធំធេងពេកណាស់  សល់ទាំងប្រាក់កាស

តកូនតចៅ។

ដីខ្មែរបាត់បង់            អំណាចត្រចង់        សងគុណខ្លះទៅ

បានដល់សព្វថ្ងៃ        សាសន៍នេះឲ្យផ្លូវ    សងដីគេទៅ

មានអីមិនល្អ?

ជិតបោះឆ្នោតហើយ    បើវាព្រងើយ          មិនជួយបន្ដ

អំណាចនឹងបាត់         បង់ក្នុងលំហរ         ឲ្យដីបន្ដ

មិត្តភាពម៉ឺនឆ្នាំ៕



2 comments: