by C write
លើស្ពានកោះពេជ ខ្មែរចាំជានិច្ច នូវ សោកនាថកម្ម
ស្លាប់រាប់រយនាក់ បញ្ជាក់ចំណាំ បុណ្យដំណាច់ឆ្នាំ
បូជាមនុស្សរស់។
ខ្មែរស្លាប់ទាំងស្ដាយ មុននេះសប្បាយ ប្រែក្លាយជាគ្រោះ
លើស្ពានចង្រៃ ប្រល័យយកឈ្មោះ ឲ្យកាន់ពិរោះ
ឈ្មោះស្ពានពេជឃាត។
ពេជឃាតមានម្ចាស់ អំណាចខ្លាំងណាស់ កលឧបាយទៀត
មិនទទួលខុស បន្ទោសចង្អៀត មនុស្សមន្នាប្រជៀត
ទើបដល់មរណា។
ស្ពានរបស់ឯង មិនបាច់សម្ដែង ទេសញ្ចេតនា
ខ្មែរស្លាប់រាប់រយ គួរឲ្យខ្លាចផ្សា ទ្រព្យឯងប្រហារ
ជីវិតខ្មែរបង់។
ម្ចាស់កោះអប្រិយ៍ ខ្មែរស្លាប់ពេញផ្ទៃ ខ្លួនរះត្រចង់
អំណាចលើសច្បាប់ មិនចាប់បែរបង់ ប្រាក់ស្អុយក្នុងថង់
ដ៏ពុករលួយ។
ត្រូវការជីវិត បងប្អូនញាតិមិត្ត អត់ឃ្លានជំនួយ
ជីវិតស្រស់ៗ គ្មានគេលើកស្ទួយ សម្ដេចអើយជួយ
ឲ្យយុត្តិធម៌៕
No comments:
Post a Comment