by Noreyutt
ជាតិគេច្រើនណាស់ គ្រប់គ្នាដឹងច្បាស់ នៅលើដីខ្មែរ
ក្នុងទឹកលើគោក ក៏មានវាដែរ សាសន៍នេះស៊ីឆ្កែ
ស៊ីសម្បត្តិសព្វ។
អ្នកកាន់អំណាច ដឹងតែមិនអាច បញ្ជូលត្រលប់
បានវានេះហើយ ជួយបោះបន្លប់ បន្លំគ្រប់សព្វ
ទើបឈ្នះឆ្នោតបាន។
អរគុណវាទៀត ពួកនេះមានស្នៀត ជួយអ្វីៗបាន
ជួយធ្វើអង្គរក្ស ជួយលាក់សណ្ដាន ល្អក់ទាំងប៉ុន្មាន
បានប្រសើរខ្លះ។
អស់ដីខ្លះពិត ព្រំដែនបង្ខិត អ្នកធំដឹងច្បាស់
តែសល់អំណាច ធំធេងពេកណាស់ សល់ទាំងប្រាក់កាស
តកូនតចៅ។
ដីខ្មែរបាត់បង់ អំណាចត្រចង់ សងគុណខ្លះទៅ
បានដល់សព្វថ្ងៃ សាសន៍នេះឲ្យផ្លូវ សងដីគេទៅ
មានអីមិនល្អ?
ជិតបោះឆ្នោតហើយ បើវាព្រងើយ មិនជួយបន្ដ
អំណាចនឹងបាត់ បង់ក្នុងលំហរ ឲ្យដីបន្ដ
មិត្តភាពម៉ឺនឆ្នាំ៕
No comments:
Post a Comment