by C write
ទឹកភ្នែកហូរមិនឈប់ ព្រោះតែស្រណោះអ្នកបាត់បង់ជិវីត ជាជីវិតខ្មែរដូច គ្នា។ ពេញមួយសប្ដាហ៍ហើយ ខ្ញុំធ្វើអ្វីមិនបានទាល់តែសោះ ក្នុងចិត្តនៅនឹក អាណិតអ្នកស្លាប់នៅឡើយ។ ខ្ញុំគ្មានបងប្អូនណាម្នាក់ស្លាប់ក្នុងឧបត្តិហេតុដ៏ អាក្រក់នោះទេ តែជនរងគ្រោះទាំងនោះ មានឈាមជ័រជាខ្មែរ ដែលទាក់ ទាញសមាណចិត្តខ្មែរដូចគ្នាឲ្យអាសូរ។
រឿងមិនគួរឲ្យកើតមានទាល់តែសោះ ព្រោះស្ពាននិមួយៗ គឺមានទិសដៅ ទៅមកផ្សេងគ្នា ថែមទាំងមានអ្នកយាមថែមទៀតផង តែហេតុអ្វី ហេតុអ្វី បានជាឆ្មាំសុខចិត្តប្រព្រឹត្តអំពើពុករលួយ យកប្រាក់ដ៏តិចតួច ហើយអនុញ្ញាត ឲ្យមហាជនឆ្លងបញ្រ្ជាសទិសគ្នា ប្រជ្រៀតគ្នារហូតជំពាក់ដោះមិនបាន។ ការ ស្លាប់បាត់បង់ជីវិតមនុស្សដ៏ច្រើនកណ្ដាលរាជធានី គ្មានមន្រ្ដីណាម្នាក់ទទួល ទោស ឬមួយក៏រដ្ឋាភិបាលនេះ គ្រប់គ្រងដោយគ្មានច្បាប់ទម្លាប់ ឬមួយក៏ រដ្ឋាភិបាលសព្វថ្ងៃមានមេដឹកនាំ ដែលមានអំណាចជ្រុលហួសហេតុ ហើយ ដឹកនាំសង្គមតាមបែបបក្ខពួក គ្រួសារនិយម ទើបមិនអង្កេត សុខចិត្តបង់ សំណងជាលុយកាក់។
ប្រាក់កាស១២,០០០ដុល្លារ ច្រើនគួរសម ដែលស្មើរនឹងប្រាក់ខ្មែរគ្រូមធ្យម សិក្សាដល់ទៅជាង១០ឆ្នាំឯណោះ។ ប្រាក់នេះ ពួកមន្រ្ដីពុករលួយចេះអន្ទង លួងលោមប្រជាជនខ្មែរទូទាំងពិភពលោក ដែលមានសមាណចិត្ត ឲ្យជួយ ទៅជនរងគ្រោះ ដោយអ្នកទទួលខុសត្រូវចេញប្រាក់តែបន្ដិចប៉ុណ្ណោះ។ នយោបាយប្រជាភិថុតនេះ បាននាំចិត្តមហាជនឲ្យយល់ឃើញថា រដ្ឋសព្វថ្ងៃកំពុងយកចិត្តទុកដាក់លើប្រជាជន តែការពិតគឺពួកនេះបាញ់ព្រួញចំបេះដួង ខ្មែរ ហើយថ្លែព្រួញបានទម្លុះឆក់យកទឹកចិត្តខ្មែរទាំងអស់ ឲ្យព្រមរំលែកផ្លូវ ចិត្ត ផ្លូវកាយ និងចវិការ នឹងកាត់បន្ថយកំហឹងប្រជាជនបានតាមការគ្រោង ទុក។
ការមិនអើពើវែកមុខរកង្នកទទួលខុសត្រូវធ្វើឲ្យមនុស្សស្លាប់ដ៏ច្រើនយ៉ាង នេះហើយ ថែមទាំងប្រកាសថាគ្មាននរណាម្នាក់ពាក់ព័ន្ធ គ្មាននរណាម្នាក់ មានទោសពៃរ៍ទាល់តែសោះនោះ សម្ដែងឲ្យឃើញពីសង្គមគ្មានច្បាប់ទម្លាប់ មិនត្រឹមតែប៉ុណ្ណឹង ពួកគេទទួលបានគុណសម្បត្តិពីមហាជនខ្មែរទៀត។ ពូកែមែន!អីចឹងហើយបានជាស្រុកខ្មែរកាន់តែរលំរលាយទាំងវប្បធម៌ និង ទឹកដី៕
ខ្ញុំឆ្ងល់ដែរ ចំពោះការចែកលុយទៅកាន់អ្នករងគ្រោះ!!! ពួកគេសុទ្ធតែឧបត្ថម្ភទៅកាន់គ្រួសារអ្នកដែលស្លាប់ទៅសឹងតែ៩០% រីឯចំណែកឯអ្នកដែលរងរបួស ដេកពេទ្យអីណា៎វិញ បានតែតិចតួច សឹងតែមើលជម្ងឺ និងរបួសមិនគ្រាន់ផង!!!
ReplyDeleteខ្ញុំយល់ស្របតាមមតិខាងលើ!
ReplyDelete