by Noreyutt
ស្រែខ្ញុំយួនយក ម្ដេចក៏អស់លោក
នៅធ្វើព្រងើយ លោកតំណាងខ្មែរ
ម៉េចដែរឮហើយ ឬនៅកន្ដើយ
ព្រងើយមិនជួយ។
ខ្ញុំគឺជាខ្មែរ ទ្រាំរស់នៅថែ
ទឹកដីខ្ញុំព្រួយ លោកយស់ជាក់ច្បាស់
យើងសាសន៍តែមួយ ម្ដេចមិនមកជួយ
ដោះទុក្ខខ្ញុំផង។
ដីស្រែទាំងឡាយ លាតវែងអន្លាយ
យួនវាតព័ទ្ធឆ្លង ដីខ្ញុំជាក់ច្បាស់
យួនស្រះរបង ប្រមាថចាប់ចង
បើខ្ញុំតវ៉ា។
លោកតំណាងខ្ញុំ សំណូមពរសុំ
សុំលោកមេត្តា ជួយការពារផង
របងខេមរា ភូមិខ្ញុំនេះណា
មេបាលោកចែក។
ម៉ែចែកជាកេរ្ដិ៍ ថែមិនបានទេ
គេទារចំណែក រត់យកតែខ្លួន
ខាងយួនបំបែក របងរហែក
បែកបាក់ជាតិសាសន៍៕
No comments:
Post a Comment