Friday, April 27, 2012

អភិរក្សព្រៃឈើ

By C write

ឈើខ្មែរៗអ្នកថែ                   មកហូហែគេរំលំ
រំលាយព្រៃតូចធំ                   ចុះអប់រំអ្នកក្រក្រី។
ឈើរលាយមិនឈប់             ទាំងថ្ងៃយប់ដោយមន្រ្ដី
ទន្រ្ទានគ្មានប្រណី                កាប់ធ្វើហីរាល់ៗថ្ងៃ។
ស្រឡាញ់បរិស្ថាន                លះបង់ប្រាណគួរអាល័យ
សង្គមមានច្រើនចៃ               តាមប្រល័យប្រជាឯង។
អាណិតស្អិតទាំងទ្រូង           ប្រឹងទូលទូងខំខ្នះខ្នែង
តតាំងយ៉ាងខែងរែង              ហួសនឹងថ្លែងហួសគណនា។
ការពារព្រៃឈើជាតិ              មិនដែលឃ្លាតរាល់វេលា
ស្គាល់អស់ទីនានា                ចេញយុទ្ធនាការយប់ថ្ងៃ។
ព្រៃអស់មនុស្សក៏ស្លាប់          ឯណាច្បាប់សូមរួមដៃ
កំចាត់ជនព្រៃផ្សៃ                  រកតម្លៃឲ្យមនុស្សជាតិ៕

No comments:

Post a Comment