១. ខ្ញុំអ្នកការពារដែនខេមរា
ពុះពាររក្សាអង្គប្រាសាទ
ដែលជាមរតកដ៏ល្អស្អាត
ខ្មែរខ្លះប្រមាថយកទៅលក់។
២. ថ្ងៃមួយពួកចោរយកខ្ញុំទៅ
ចេញពីលំនៅធាតុថ្មភក់
ឃ្លាតពីដីខ្មែរទុក្ខវីវក់
ដូចធ្លាក់នរកនៅស្រុកគេ។
៣. ថ្ងៃនេះអំពាវនាវទៅខ្មែរ
អ្នកច្បាំងពូកែជួយរិះរេ
សង្គ្រោះខ្ញុំផងណាមាសមេ
គ្រាន់បានជួយថែរក្សាជាតិ៕
No comments:
Post a Comment