ឈាមខ្មែរនៅហូរ សូរសំរែកធ្ងរ
សុំក្តីអាណិត សុំជាតិដ៏ទៃ
ឲ្យគេយល់ ចិត្តកុំយកជីវិត
ទៅធ្វើជាល្បែង។
ដីព្រៃនគរ គេរំលោភយក៍
ឥតមានកោតក្រែង ច្រើនឆ្នាំមកហើយ
ដែនដីធំធេង គេកែបង្វែង
ប្រវត្តិសាស្ត្រ។
ជាជនភៀសខ្លួន រស់លើដីខ្លួន
ទ្រូងឈឺចាប់ណាស់ គ្មានសេរីភាព
សាសន៍ផ្សេងធ្វើម្ចាស់ រាល់ថ្ងៃដឹងច្បាស់
ជាតិគេជិះជាន់៕
No comments:
Post a Comment