by Tararith
រៃភ្នំដងរែក សូរសៀងយំយែក
រំពងពេញព្រៃ នាពេលសាយន័
ស្រទុំរស្មី សូរសំលេងរៃ
រំណ្ដំរងំ។
សៀងរៃកណ្ដឹង អន្ទងព្រលឹង
ឲ្យមកជួបជុំ សូរសព្ទ័សង្វេគ
សម្រែកជ្រែកភ្នំ សូរសៀងរៃយំ
សុំក្តីមេត្តា។
ភ្លៀងស្រក់តក់ៗ មេឃាខ្មៅល្អក់
ខ្យល់បក់មករ៉ា រៃនៅស្រែកច្រៀង
ប្រណាំងវាសនា ទំនួញតវ៉ា
នឹងខ្យល់ព្យុះភ្លៀង។
ព្រំដែនខ្មែរសៀម រៃមិនដែនស្ងៀម
បញ្ចេញសូរសៀង លើភ្នំដងរែក
រៃភ្នំយំទៀង រៃយំរៃច្រៀង
សុំក្តីអាណិត។
មើលឃើញទាំងអស់ រៃយំស្រណោះ
គេលួចបង្ខិត បន្ទាត់ព្រំដែន
រៃយំតូចចិត្ត នេះជាកាពិត
ខ្មែរណាក៏ដឹង៕
No comments:
Post a Comment