by Noreyutt
ហេតុអ្វីដល់ម្លឹង ខ្មែរធ្លាប់រពឹង លើពួកសម្ដេច
ឥឡូវកូនចៅ ត្រូវអ្នកមានក្ដិច បូមដីពន្លិច
លង់លិចភូមិដ្ឋាន។
អ្នកស្លាប់សង្រ្គោះ ចំពោះអ្នករស់ ម្ដេចក៏សាមាន
ស្លាប់លើស្ពានពេជ ទាញទឹកភ្នែកបាន យើងរស់គ្រប់ប្រាណ
មិនបានអ្វីសោះ។
អ្នកភូមិបឹងកក់ ក្លិនទឹកក្រខ្វក់ មិនគួរស្រណោះ
ឬមនុស្សទីនេះ ត្រូវរដ្ឋបង់បោះ ឲ្យស្លាប់ទាំងអស់
ទើបសមបំណង៕
No comments:
Post a Comment