Monday, January 3, 2011

ស្អប់មុខខ្លួនឯង

by Prasat

ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយទាំងឡាយ កើតមកមានពន្លឺ បង្ហាញ 
សោភ័ណឲ្យនុស្សលោកកោតស្ញប់ស្ញែង។ ចុះហេតុអ្វីក៏ខ្ញុំ កើត 
មកជាមនុស្សនឹងគេដែរ បែរជារូបមិនស្អាត? ហេតុអ្វីទៅ? ហេតុ 
អី?

យុវនារីម្នាក់កំពុងជ្រប់មុខនឹងកញ្ចក់ និយាយរអ៊ូរៗម្នាក់ឯង ពី 
ព្រោះតែនាងមិនចូលចិត្តមុខមាត់របស់នាង។ រំពេចនោះ មិត្ត 
របស់នាង ដែលនៅក្បែរៗគ្នាដែរ និយាយលើកទឹកចិត្តនាង៖

ភានី! ឯងបានកែសម្ភស្ស មានសម្រស់ស្អាតបាតហើយ ឯងនៅ 
អន់ ចិត្តធ្វើអីទៀត? ខ្ញុំពេញចិត្តទម្រង់មុខរបស់ឯងណាស់ ឃើញ 
ថាស្អាតជាងមុនច្រើនមែនទែន។

អ្នកនិយាយលើកសរសើរ ទាញកញ្ចក់ថ្មីមួយពីកាបូបឲ្យនាងឆ្លុះ 
ភានី នាងនៅតែស្រពាប់ស្រពោន ទោះបីទម្រង់មុខនាងមើល 
ឃើញដូចជាញញឹមយ៉ាងណាក្តី។ ភានី ផ្អៀងផ្អងមុខរបស់នាង 
មើលចុះឡើង ហើយនិយាយទៅកាន់មិត្តរបស់នាងថា៖

មុខមាត់ដែលពេទ្យដាក់ឲ្យនេះ ខ្ញុំមិនចូលចិត្តទេ។ ម៉េចក៏សុជាតិ 
ឯងថាស្អាត? ឯងប្រហែលចំអកឲ្យខ្ញុំហើយមែនទេ?

តើឯងពេញចិត្តរូបណាមួយ ខ្ញុំអាចប្រាប់ពេទ្យឲ្យប្ដូរឲ្យឯងបាន 
ទៀត។ ខ្ញុំថាទម្រង់មុខឯងស្អាត ព្រោះមើលទៅល្អគន់ ហើយ 
ញញឹមស្រទន់ទៀតផង ពិបាករកណាស់ណ៎ា។

តែខ្ញុំមើលមិនឃើញដូចឯងថាសោះ។ ខ្ញុំដែលចំណាយប្រាក់រាប់ 
សិបម៉ឺនដុល្លារ ព្រោះខ្ញុំចង់បានមុខស្អាត គឺចង់បានមុខស្អាតជាង 
គេទាំងអស់។

ពួកម៉ាកអ្ហា! ចង់បានទម្រង់មុខបែបអឺរ៉ុប កូរ៉េ ជប៉ុន អីតាលី បែប 
ណាក៏បានដែរ តែបើកែច្រើដងពេក ប្រយ័ត្នស្លាប់អាយុណា។ ខ្ញុំ 
ឮគេផ្សព្វផ្សាយថា កាលណាយើងកែសម្ភស្សច្រើនដងពេក ខ្លួន 
យើងអាចមានបញ្ហាច្រើន ព្រោះអ្វីៗសុទ្ធតែសិប្បនិម្មិត ដែល 
ត្រូវថែទាំខ្លាំងណាស់ ខ្ញុំឃើញ មុខមាត់ឯងស្អាតបាតជាងមុន 
ច្រើនណាស់។ ច្រមុះក៏ស្រួច ថ្ពាល់ពេញរលោង ចង្ការហ៊ីង ភ្នែក 
មានត្របកពីរជាន់ ស្រីដែលមានសម្រស់ពីធម្មជាតិបែបនេះ គ្មាន 
នរណាប្រៀបនឹងឯងបានទេ។

ភានី នាងជាកូនអ្នធំ នាងចង់ធ្វើអ្វីក៏បាន នាងចង់បានអ្វីក៏បាន ឯ 
សុជាតិ ជាមិត្តរបស់នាង តែងតែបញ្ជោរនាង ដើម្បីកេងចំណេញ 
សុជាតិ នាងមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ហើយ 
នាងជានារីឆ្អាតម្នាក់ផងដែរ។

សុជាតិ! ខ្ញុំកែមុខប៉ុណ្ណឹងហើយ ឯងថាមុខខ្ញុំស្អាត តែខ្ញុំនៅតែមិន 
ពេញចិត្តនឹងខ្លួនឯងទៀត។

ស្រឡាញ់ខ្លួនឯងខ្លះទៅភានីអើយ។ បើឯងកែមុខមាត់ច្រើនដង 
ពេក ប្រយ័ត្នគ្មាននរណាស្គាល់ ពិសេសសង្សារឯង អ្នកម៉ាក់ឯង 
ប្រយ័ត្នតែគាត់មិនទទួលស្គាល់ថាជាកូនណ៎ា។ តែខ្ញុំសួរឯង តើ 
ឯងចង់កែមុខដើម្បីអីទៅ?

ព្រោះខ្ញុំចង់ស្អាត។ ចង់ឲ្យបុរសៗស្រឡាញ់ខ្ញុំ។ បើមុខខ្ញុំស្អាតបាន 
ប្រហែលឯង ខ្ញុំមិនកែទេ។

តែឯងស្អាតប៉ុណ្ណឹងល្មមហើយ ហើយបូរាសង្សារឯងក៏ស្រឡាញ់ 
ឯងណាស់ដែរ ម៉េចក៏ចង់កែមុខមាត់ទៀតធ្វើអី?

កុំសួរខ្ញុំសំណួរដដែលៗអីចឹង។ ខ្ញុំប្រាប់ហើយ ថាខ្ញុំចង់ស្អាត 
ហើយខ្ញុំស្អប់មុខខ្លួនឯងណាស់ ម៉េចក៏មូលកំប៉ោងដូចម៉ែខ្ញុំទៅ 
វិញ? ខ្ញុំមិនចូលចិត្តមុខបែបនេះទេ។

បានហើយៗ! ចង់ទៅកែដាក់មុខទេវតាក៏បានដែរ ឲ្យតែមានលុយ 
ដូចឯងអត់បញ្ហាទេ។

ស្អែកខ្ញុំទៅស្រុកសៀម ខ្ញុំទៅប្ដូរមុខ ម្ដងនេះ ខ្ញុំយកមុខដូចតួ កុន 
សៀមម្ដង ឯងចាំតែមើលទៅ តើស្អាតយ៉ាងណា?

កុំអី។ ខ្ញុំបារម្មណ៍ខ្លាចឯងមានបញ្ហាក្រោយពីកែសម្ភស្សណាស់។ 
គ្រោះថ្នាក់រហូតដល់ស្លាប់ទៀតផង។

ខ្ញុំមិនខ្លាចទេ។ ខ្ញុំចង់បានមុខស្អាត។

តែឪពុកឯងស្រឡាញ់ម៉ែឯងណាស់ណ៎ា ម៉េចក៏ថាមុខគាត់មិន 
ស្អាត។ បើម៉ែខ្ញុំមុខស្អាត មិនមែនឪពុកខ្ញុំទៅស្រឡាញ់ស្រីផ្សេង 
ទេ។

អ្ហាក! ម៉េចក៏គ្មាននរណាដឹងរឿងនេះ?

កុំឆ្កួតពេក។ រឿងអីចឹងនរណាគេផ្សាយ។ កេផ្សាយតែរឿងល្អ តែ 
ប៉ុណ្ណោះ។ បើផ្សាយរឿឪខ្ញុំមានប្រពន្ធចុង មានស្រី គ្រួសារខ្ញុំយក 
មុខទៅទុកឯណា។

ឪពុកឯងមានអំណាច មានប្រាក់ ចង់បានអីក៏បានដែរ ទោះម៉ែឯង 
ស្អាតប៉ុនណា បើគាត់ចង់បានស្រីផ្សេងរឿងអីគាត់ ធ្វើមិនបាន?

គាត់អាចធ្វើបានក្នុងពេលនេះ តែបើមុខម៉ែខ្ញុំស្អាតជាងនេះ គាត់ 
ប្រហែលកាត់បន្ថយខ្លះដែរ។ ខ្ញុំប្រាប់ឯងទៅចុះ ខ្ញុំកែមុខមាត់នេះ 
ម៉ែ ខ្ញុំក៏គាំទ្រដែរ ព្រោះគាត់ដឹងខ្លួនថា​ មុខខ្ញុំដូចគាត់ មិនស្អាតដូច 
ជាគាត់។ ម៉ែម៉ៃថា ខ្ញុំ ការប្ដីមិនបានមួយឆ្នាំ ប្ដីនឹងលេងលះទៅរក 
ស្រីថ្មីមិនខាន  អីចឹងហើយបានជាខ្ញុំចំណាយប្រាក់។ អស់ប៉ុន្មាន 
ក៏គ្មានបញ្ហាដែរ មិនខ្វះទេប្រាក់ តែទម្រង់មុខស្អាត ជាអ្វីដែលខ្ញុំ 
ចង់បាន។

ភានី នាងបានកែមុខមាត់ច្រើនដងដែរហើយ ទោះបីគ្រូពេទ្យ 
បដិសេធមិនធ្វើឲ្យក៏នាងមិនសុខចិត្តដែរ។ ចុងក្រោយនាងបាន 
សម្រេចសាក់ចញ្ចើមទៀតផង។ មុខនាងបានផ្លាស់ប្ដូរពីមនុស្ស 
ទៅជាខ្មោចទៅហើយ នាងមិនអាចទៅណាបាន នាងកាន់តែស្អប់ 
ខ្លួនឯង ព្រោះតែមុខកាន់តែអាក្រក់។ សុជាតិមិនសូវចុះឡើងទៅ 
រកភានីញឹកញាប់ទៀតទេ យូរៗម្ដងនាងទៅសួរសុខទុក្ខ ព្រោះជា 
មិត្តភក្តិ។ សុជាតិបន្ទាប់ពីទៅលេងជាមួយភានីនៅសប្តាហ៍នេះ 
នាងលាន់មាត់ម្នាក់ឯង "ទើបតែឃើញទេ មនុស្សស្អប់មុខខ្លួន 
ឯង"៕


No comments:

Post a Comment