by Tararith
១. ចន្ទ័រះក្រឡង់មែនពិត មានភាពងងិត នាជិតរាត្រីអួរអាប់។
២. ព្រំដែនដងរែកស្រែកប្រាប់ ឈើព្រៃគេកាប់ ចំណាប់ដីគេក៏យក។
៣. ចន្ទ័រះៗបាំងពពក ជាតិគេជ្រៀតជ្រក គេយកដីខ្មែរតាមចិត្ត។
៤. ព្រះវិហារជាការពិត បើយើងមិនគិត ចោរជិតៗបន្លំលួច។
៥. ចន្ទ័រះនៅឆ្ងាយគ្រលួច លន្លង់លន្លោច គេលួចខ្មែររស់អស់ដី។
៦. ខ្មែរក្រោមរស់គ្មានសេរី ជីវិតគ្មានន័យ ទឹកដីត្រូវគេត្រួតត្រា។
៨. ទឹកដីខ្មែរកេរដូនតា ខ្លះបង់វាសនា ចន្ទ័ថ្លារះដាច់អាល័យ។
៩. គិតដល់រឿងជាតិរាល់ថ្ងៃ គ្មានសោះតំលៃ លោកីយកើតជាតិជាខ្មែរ។
១០. បើចន្ទ័ទាំងឡាយមិនថែ គិតតែពីស្នេហ៍ អួតតែប្រាក់និងអំណាច។
១១. ជាតិខ្មែរពិតជាដោចដាច គ្មានថ្ងៃណាអាច គ្រោះកាចឆ្លងផុតទៅឡើយ៕
No comments:
Post a Comment