by C write
រឿងហេតុទន្រ្ទានមានលើខ្មែរ សៀមដូចយួនដែរតែងប្រហារ
ទាមទារដីខ្មែរតាមគេថា ដីខ្មែរទីណាក៏យកបាន។
ដីសៀមទាំងមូលនៅសព្វថ្ងៃ គេកែក្រឡៃទាំងសណ្ដាន
ដីព្រៃនគរក៏បង់ប្រាណ យួនយកខ្មែរបានដោយងាយៗ។
សៀមយួនយកដីខ្មែរតទៀត ប្រសិនជាជាតិខ្មែររាយមាយ
ផ្ដាច់ការកាន់កាប់ខ្មែរអន្ដរាយ ជាតិគេពីឆ្ងាយហ៊ានបំពាន។
ដីខ្មែរបាត់បង់យូររៀងមក ខ្មែររត់ជ្រៀតជ្រកទាំងអត់ឃ្លាន
ទុកប្រទេសឲ្យគេឈ្លានពាន ដីខ្មែរសង្វៀនយួន និងសៀម៕
No comments:
Post a Comment