Friday, January 14, 2011

រាស្ត្រក្រ


by Tararith


.រាស្ត្រក្រខ្សត់ជូរចត់ក្នុងចិត្ត

ចិត្តក្នុងលង់ដោយអត់ឃ្លាន

ឃ្លានអត់រន្ឋត់អស់ប្រាំឃាន

ឃានប្រាំចាំស្លាប់ដោយក្តីក្រ។

.អ្នកធំគេមានយសមានប្រាក់

ប្រាក់មានមិនហ៊ានសាងផលល្អ

ល្អផលកុសលដល់ជនក្រ

ក្រជនមានធនចេះអាណិត។

.អាណិតដល់អ្នកក្រក្រី

ក្រីក្របង្ករគ្រោះជីវិត

ជីវិតគ្រោះខ្វះការពិត

ពិតការគេថាត្រូវស្ដាប់តាម។

៤. គេធំគេថាត្រួវទាំងអស់

អស់ទាំងលំនៅត្រូវគេច្បាម

ច្បាមគេចាត់ទុកដូចសម្រាម

សម្រាមគឺរាស្រ្តអ្នកក្រខ្សត់៕


No comments:

Post a Comment